អេសេគាល 20:10-12
អេសេគាល 20:10-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ យើងបានធ្វើឲ្យគេចាក់ចេញពីស្រុកអេស៊ីព្ទ ហើយបាននាំចូលទៅក្នុងទីរហោស្ថាន។ យើងក៏ឲ្យក្រឹត្យក្រមរបស់យើងដល់គេ ព្រមទាំងសម្ដែងឲ្យគេស្គាល់បញ្ញត្តិច្បាប់ទាំងប៉ុន្មានរបស់យើង ដែលបើអ្នកណាប្រព្រឹត្តតាម អ្នកនោះនឹងបានរស់ដោយសារច្បាប់នោះ។ យើងក៏តាំងថ្ងៃសប្ប័ទរបស់យើងឲ្យគេដែរ ទុកសម្រាប់ជាទីសម្គាល់ដល់យើង និងគេ ប្រយោជន៍ឲ្យគេបានដឹងថា យើងជាព្រះយេហូវ៉ាដែលញែកគេចេញជាបរិសុទ្ធ។
អេសេគាល 20:10-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ព្រមទាំងដឹកនាំពួកគេនៅវាលរហោស្ថានទៀតផង។ យើងបានប្រគល់ច្បាប់ឲ្យពួកគេ និងនាំពួកគេឲ្យស្គាល់វិន័យរបស់យើង។ អ្នកណាប្រតិបត្តិតាម អ្នកនោះនឹងមានជីវិត។ យើងក៏តាំងឲ្យមានថ្ងៃសប្ប័ទ*ទុកជាទីសម្គាល់សម្រាប់យើង និងពួកគេ ដើម្បីឲ្យពួកគេទទួលស្គាល់ថា យើងជាព្រះអម្ចាស់ដែលប្រោសពួកគេឲ្យវិសុទ្ធ*។
អេសេគាល 20:10-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ អញបានធ្វើឲ្យគេចាក់ចេញពីស្រុកអេស៊ីព្ទ ហើយបាននាំចូលទៅក្នុងទីរហោស្ថាន អញក៏ឲ្យក្រឹត្យក្រមរបស់អញដល់គេ ព្រមទាំងសំដែងឲ្យគេស្គាល់បញ្ញត្តច្បាប់ទាំងប៉ុន្មានរបស់អញ ដែលបើអ្នកណាប្រព្រឹត្តតាម អ្នកនោះនឹងបានរស់ដោយសារច្បាប់នោះ អញក៏តាំងថ្ងៃឈប់សំរាករបស់អញឲ្យគេដែរ ទុកសំរាប់ជាទីសំគាល់ដល់អញ ហើយនឹងគេ ប្រយោជន៍ឲ្យគេបានដឹងថា អញជាព្រះយេហូវ៉ាដែលញែកគេចេញជាបរិសុទ្ធ