អេសេគាល 20:1-3

អេសេគាល 20:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃទី​ដប់ ខែទីប្រាំ ក្នុង​ឆ្នាំ​ទី​ប្រាំពី ពួក​ចាស់​ទុំ​ខ្លះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​មក ដើម្បី​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា ហើយ​គេ​អង្គុយ​នៅ​មុខ​ខ្ញុំ។ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​និយាយ​ប្រាប់​ដល់​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​មក​សួរ​ដល់​យើង​ឬ? ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជាយើង​រស់​នៅ នោះ​ប្រាកដ​ជាយើង​មិន​ឲ្យ​អ្នក​រាល់​គ្នា​សួរ​យើង​ទេ។

ចែក​រំលែក
អាន អេសេគាល 20

អេសេគាល 20:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ ថ្ងៃ​ទី​ដប់​នៃ​ខែ​ទី​ប្រាំ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ព្រឹទ្ធា‌ចារ្យ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល នាំ​គ្នា​មក​សួរ​ព្រះ‌អម្ចាស់ ពួក​គេ​អង្គុយ​នៅ​មុខ​ខ្ញុំ។ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ «កូន​មនុស្ស​អើយ ចូរ​ប្រាប់​ព្រឹទ្ធា‌ចារ្យ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “តើ​អ្នក​រាល់​គ្នា​មក​នេះ ដើម្បី​រក​យើង​ទស្សន៍‌ទាយ​ឲ្យ​ឬ? អ្នក​រាល់​គ្នា​នឹក​ស្មាន​ថា យើង​នឹង​ផ្ដល់​ចម្លើយ​ឲ្យ​អ្នក​រាល់​គ្នា​ឬ? យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ យើង​នឹង​មិន​ផ្ដល់​ចម្លើយ​ឲ្យ​អ្នក​រាល់​គ្នា​ជា​ដាច់​ខាត” - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

ចែក​រំលែក
អាន អេសេគាល 20