អេសេគាល 2:2-3 - Compare All Versions

អេសេគាល 2:2-3 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ពេល​ព្រះ‌អង្គ​កំពុង​មាន​ព្រះ‌បន្ទូល​នឹង​ខ្ញុំ នោះ​ព្រះ‌វិញ្ញាណ​ក៏​មក​សណ្ឋិត​នៅ​ក្នុង​ខ្ញុំ ហើយ​បាន​បញ្ឈរ​ខ្ញុំ​ឡើង ខ្ញុំ​ក៏​ឮ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «កូន​មនុស្ស​អើយ យើង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គឺ​ដល់​សាសន៍​ដែល​រឹង​ចចេស ដែល​បាន​បះ‌បោរ​នឹងយើង ទោះ​ទាំង​ខ្លួន​គេ និង​បុព្វ‌បុរស​របស់​គេ ក៏​បាន​រំលង​ទាស់​នឹង​យើង រហូត​ដល់​ថ្ងៃ​នេះ។

ចែក​រំលែក
អេសេគាល 2 គកស១៦

អេសេគាល 2:2-3 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ ព្រះ‌វិញ្ញាណ​ក៏​យាង​ចូល​មក​គង់​នៅ​ក្នុង​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ក្រោក​ឈរ​ឡើង​បាន ហើយ​ស្ដាប់​ព្រះអង្គ​មាន​ព្រះ‌បន្ទូល។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! យើង​ចាត់​អ្នក​ឲ្យ​ទៅ​រក​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ទៅ​រក​ប្រជា‌ជាតិ​ដែល​បះ‌បោរ​ប្រឆាំង​នឹង​យើង។ ពួក​គេ​បះ‌បោរ​ប្រឆាំង​នឹង​យើង​រហូត​ដល់​សព្វ​ថ្ងៃ ដូច​ដូនតា​របស់​ពួក​គេ​ដែរ។

ចែក​រំលែក
អេសេគាល 2 គខប

អេសេគាល 2:2-3 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

កាល​ទ្រង់​កំពុង​មាន​បន្ទូល​នឹង​ខ្ញុំ នោះ​ព្រះ‌វិញ្ញាណ​ក៏​មក​សណ្ឋិត​នៅ​ក្នុង​ខ្ញុំ ហើយ​បាន​បញ្ឈរ​ខ្ញុំ​ឡើង រួច​ខ្ញុំ​ក៏​ឮ​ព្រះ‌អង្គ​ដែល​មាន​បន្ទូល​មក​ខ្ញុំ ទ្រង់​មាន​បន្ទូល​ថា កូន​មនុស្ស​អើយ អញ​ចាត់​ឯង​ឲ្យ​ទៅ​ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល គឺ​ដល់​សាសន៍​ដែល​រឹង‌ចចេស ដែល​បាន​បះ‌បោរ​នឹង​អញ ទោះ​ទាំង​ខ្លួន​គេនឹង​ពួក​ឰយុកោ ក៏​បាន​រំលង​ទាស់​នឹង​អញ ដរាប​ដល់​ថ្ងៃ​នេះ​ឯង

ចែក​រំលែក
អេសេគាល 2 ពគប