អេសេគាល 18:14-17

អេសេគាល 18:14-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ បើ​អ្នក​នោះ​បង្កើត​កូន​ប្រុស​មក ដែល​ឃើញ​អស់​ទាំង​អំពើ​បាប​ដែល​ឪពុក​ប្រព្រឹត្ត ក៏​ពិចារ‌ណា ហើយ​មិន​ប្រព្រឹត្ត​តាម​អំពើ​យ៉ាង​នោះ​ទេ គឺ​មិន​ស៊ី​នៅ​លើ​ភ្នំ ឬ​ងើប​មើល​ទៅ​រូប​ព្រះ​របស់​ពួក​វង្ស​អ៊ីស្រា‌អែល ក៏​មិន​បាន​បង្អាក់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន ឬ​សង្កត់‌សង្កិន​អ្នក​ណា ឬ​ទទួល​បញ្ចាំ​របស់​គេ ក៏​មិន​បាន​ប្លន់​ដែរ គឺ​បាន​ចែក​អាហារ​របស់​ខ្លួន ដល់​ពួក​អ្នក​ដែល​ឃ្លាន ហើយ​បិទ​បាំង​អ្នក​ដែល​នៅ​ខ្លួន​អាក្រាត​ទទេ ដោយ​សម្លៀក‌បំពាក់ ក៏​ដក​ដៃ​ចេញ​ពី​អំពើ​ទុច្ចរិត ហើយ​មិន​បាន​យក​ការ​ប្រាក់ ឬ​កម្រៃ​អ្វី​ឡើយ គឺ​បាន​សម្រេច​តាម​ក្រឹត្យ‌ក្រម​របស់​យើង ហើយ​ប្រព្រឹត្ត​តាម​បញ្ញត្តិ​ច្បាប់​របស់​យើង​ទាំង​ប៉ុន្មាន កូន​នោះ​នឹង​មិន​ស្លាប់ ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ខ្លួន​ឡើយ គឺ​នឹង​មានជីវិត​រស់​នៅ​ជា​មិន​ខាន។

ចែក​រំលែក
អាន អេសេគាល 18

អេសេគាល 18:14-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​មនុស្ស​អាក្រក់​នោះ​មាន​កូន​ប្រុស​ម្នាក់ កូន​ប្រុស​នោះ​ឃើញ​អំពើ​បាប​ទាំង​ប៉ុន្មាន​ដែល​ឪពុក​ប្រព្រឹត្ត​តែ​មិន​យក​តម្រាប់​តាម​ឪពុក គឺ​មិន​ចូល​រួម​បរិភោគ​សំណែន​នៅ​លើ​ភ្នំ មិន​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មិន​ប្រព្រឹត្ត​អំពើ​សៅហ្មង​ជា​មួយ​ប្រពន្ធ​គេ មិន​ជិះ‌ជាន់​គេ មិន​រក​ស៊ី​បញ្ចាំ មិន​លួច​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ចែក​អាហារ​ឲ្យ​អ្នក​ដែល​ឃ្លាន និង​ចែក​សម្លៀក‌បំពាក់​ដល់​អ្នក​ដែល​គ្មាន​អ្វី​បិទ‌បាំង​កាយ មិន​ឃុប‌ឃិត​នឹង​អំពើ​អយុត្តិ‌ធម៌ មិន​ចង​ការ​ប្រាក់ ឬ​ស្វែង​រក​កម្រៃ​ហួស​ហេតុ តែ​ប្រតិបត្តិ​តាម​វិន័យ និង​ប្រព្រឹត្ត​តាម​ច្បាប់​របស់​យើង។ អ្នក​នោះ​នឹង​មិន​ស្លាប់​ព្រោះ​តែ​កំហុស​របស់​ឪពុក​ឡើយ គឺ​គេ​នឹង​រស់​រាន​មាន​ជីវិត​ជាក់​ជា​មិន​ខាន។

ចែក​រំលែក
អាន អេសេគាល 18

អេសេគាល 18:14-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប៉ុន្តែ មើល បើ​អ្នក​នោះ​បង្កើត​កូន​ប្រុស​មក ដែល​ឃើញ​អស់​ទាំង​អំពើ​បាប​ដែល​ឪពុក​ប្រព្រឹត្ត ក៏​ពិចារណា​ហើយ​មិន​ប្រព្រឹត្ត​តាម​អំពើ​យ៉ាង​នោះ​ឡើយ គឺ​មិន​ស៊ី​នៅ​លើ​ភ្នំ ឬ​ងើប​ភ្នែក​មើល​ទៅ​ឯ​រូប​ព្រះ​របស់​ពួក​វង្ស​អ៊ីស្រាអែល ក៏​មិន​បាន​បង្អាក់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន ឬ​សង្កត់‌សង្កិន​អ្នក​ណា ឬ​ទទួល​បញ្ចាំ​របស់​គេ ក៏​មិន​បាន​ប្លន់​ដែរ គឺ​បាន​ចែក​អាហារ​របស់​ខ្លួន​ដល់​ពួក​អ្នក​ដែល​ឃ្លាន ហើយ​បិទ​បាំង​អ្នក​ដែល​នៅ​ខ្លួន​អាក្រាត​ទទេ ដោយ​សំលៀក‌បំពាក់ ក៏​ដក​ដៃ​ចេញ​ពី​អ្នក​ក្រីក្រ ហើយ​មិន​បាន​យក​ការ ឬ​កំរៃ​អ្វី​ឡើយ គឺ​បាន​សំរេច​តាម​ក្រឹត្យ‌ក្រម​របស់​អញ ហើយ​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់​របស់​អញ​ទាំង​ប៉ុន្មាន កូន​នោះ​នឹង​មិន​ស្លាប់ ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ខ្លួន​ឡើយ គឺ​នឹង​រស់​នៅ​ជា​ពិត​វិញ

ចែក​រំលែក
អាន អេសេគាល 18