អេសេគាល 14:13-14
អេសេគាល 14:13-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«កូនមនុស្សអើយ បើស្រុកណាធ្វើបាបនឹងយើង ដោយប្រព្រឹត្តរំលងអ្វី រួចយើងលូកដៃទៅលើគេ ឲ្យផ្តាច់ស្បៀងអាហារ ហើយឲ្យគេកើតមានអំណត់ ព្រមទាំងកាត់មនុស្ស និងសត្វចេញពីស្រុកនោះ នោះព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា ទោះបើមនុស្សទាំងបីនាក់នេះ គឺណូអេ ដានីយ៉ែល និងយ៉ូប បាននៅក្នុងស្រុកនោះ គង់តែសេចក្ដីសុចរិតរបស់អ្នកទាំងនោះនឹងជួយបានតែព្រលឹងខ្លួនឲ្យរួចប៉ុណ្ណោះទេ
អេសេគាល 14:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«កូនមនុស្សអើយ ប្រសិនបើប្រជាជននៅក្នុងស្រុកទាំងមូលប្រព្រឹត្តអំពើបាប ដោយក្បត់យើង យើងនឹងដាក់ទោសពួកគេឲ្យខ្វះស្បៀង និងកើតទុរ្ភិក្ស ហើយដកជីវិតទាំងមនុស្សទាំងសត្វនៅស្រុកនោះផង។ ទោះបីនៅស្រុកនោះ មានណូអេ ដានីយ៉ែល និងយ៉ូបក្ដី ក៏សេចក្ដីសុចរិតរបស់អ្នកទាំងបី រក្សាបានត្រឹមតែជីវិតរបស់ខ្លួនគេផ្ទាល់ប៉ុណ្ណោះ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
អេសេគាល 14:13-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កូនមនុស្សអើយ បើស្រុកណាធ្វើបាបនឹងអញ ដោយប្រព្រឹត្តរំលងអ្វី រួចអញលូកដៃទៅលើគេ ឲ្យផ្តាច់ស្បៀងអាហារ ហើយឲ្យគេកើតមានសេចក្ដីអំណត់ ព្រមទាំងកាត់មនុស្ស នឹងសត្វចេញពីស្រុកនោះផង នោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា ទោះបើមនុស្សទាំង៣នាក់នេះ គឺណូអេ ដានីយ៉ែល នឹងយ៉ូប បាននៅក្នុងស្រុកនោះ គង់តែសេចក្ដីសុចរិតរបស់អ្នកទាំងនោះនឹងជួយបានតែព្រលឹងខ្លួនឲ្យរួចប៉ុណ្ណោះទេ