អេសេគាល 12:25
អេសេគាល 12:25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រោះយើងនេះ គឺយេហូវ៉ា យើងនឹងចេញបង្គាប់ ហើយពាក្យដែលយើងប្រាប់នោះ នឹងបានសម្រេចជាពិត ឥតដែលបន្ថយទៀតឡើយ ដ្បិតឱពូជពង្សរឹងចចេសអើយ នៅគ្រារបស់អ្នក យើងនឹងចេញវាចា ហើយនឹងធ្វើសម្រេចតាមផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
ចែករំលែក
អាន អេសេគាល 12អេសេគាល 12:25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងជាព្រះអម្ចាស់ ការអ្វីដែលយើងថ្លែងតែងតែសម្រេចជារូបរាង ឥតបង្អង់ឡើយ។ ពិតមែនហើយ យើងនឹងសម្រេចតាមពាក្យរបស់យើង ក្នុងពេលអ្នករាល់គ្នាដែលជាពូជអ្នកបះបោរ នៅមានជីវិតនៅឡើយ» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
ចែករំលែក
អាន អេសេគាល 12អេសេគាល 12:25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពីព្រោះអញនេះ គឺយេហូវ៉ា អញនឹងចេញបង្គាប់ ហើយពាក្យដែលអញប្រាប់នោះ នឹងបានសំរេចជាពិត ឥតដែលបន្ថយទៀតឡើយ ដ្បិតឱពូជពង្សរឹងចចេសអើយ នៅគ្រារបស់ឯង អញនឹងចេញវាចា ហើយនឹងធ្វើសំរេចតាមផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ចែករំលែក
អាន អេសេគាល 12