អេសេគាល 10:3-5
អេសេគាល 10:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កំពុងដែលមនុស្សនោះចូលទៅ ចេរូប៊ីនក៏នៅខាងស្តាំព្រះវិហារ ហើយពពកក៏នៅពេញក្នុងទីលានខាងក្នុង។ សិរីល្អនៃព្រះយេហូវ៉ាបានឡើងផុតពីចេរូប៊ីន ទៅនៅប្រឡោះទ្វារនៃព្រះវិហារវិញ ឯព្រះវិហារក៏ពេញដោយពពក ហើយទីលានមានពេញដោយរស្មីនៃសិរីល្អរបស់ព្រះយេហូវ៉ា។ មានឮសូរសន្ធឹកស្លាបរបស់ចេរូប៊ីន រហូតដល់ទីលានខាងក្រៅ ហាក់ដូចជាព្រះសៀងនៃព្រះដ៏មានគ្រប់ចេស្តា ក្នុងកាលដែលព្រះអង្គមានព្រះបន្ទូល។
អេសេគាល 10:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលគាត់ទៅដល់ ពួកចេរូប៊ីនស្ថិតនៅខាងស្ដាំព្រះដំណាក់ ហើយមានពពកពាសពេញទីលានខាងក្នុង។ សិរីរុងរឿងរបស់ព្រះអម្ចាស់អណ្ដែតឡើងពីលើពួកចេរូប៊ីន ឆ្ពោះកាន់មាត់ទ្វារព្រះដំណាក់។ មានពពកនៅពេញព្រះដំណាក់ ហើយទីលានក៏ពេញទៅដោយរស្មីនៃសិរីរុងរឿងរបស់ព្រះអម្ចាស់។ សន្ធឹកស្លាបរបស់ពួកចេរូប៊ីន លាន់ឮរហូតទៅដល់ទីលានខាងក្រៅ មានសូរស័ព្ទដូចព្រះសូរសៀងរបស់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។
អេសេគាល 10:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កំពុងដែលមនុស្សនោះចូលទៅ ចេរូប៊ីនក៏នៅខាងស្តាំព្រះវិហារ ហើយពពកក៏នៅពេញក្នុងទីលានខាងក្នុង នោះសិរីល្អនៃព្រះយេហូវ៉ាបានឡើងផុតពីចេរូប៊ីន ទៅនៅប្រឡោះទ្វារនៃព្រះវិហារវិញ ឯព្រះវិហារក៏ពេញដោយពពកនោះ ហើយទីលានមានពេញដោយរស្មីនៃសិរីល្អរបស់ព្រះយេហូវ៉ា ក៏មានឮសូរសន្ធឹកស្លាបរបស់ចេរូប៊ីន រហូតដល់ទីលានខាងក្រៅ ហាក់ដូចជាព្រះសៀងនៃព្រះដ៏មានគ្រប់ចេស្តា ក្នុងកាលដែលទ្រង់មានបន្ទូល