និក្ខមនំ 9:1-4

និក្ខមនំ 9:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចូល​ទៅ​ជួប​ផារ៉ោន ហើយ​ប្រាប់​ស្ដេច​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ ដើម្បី​ឲ្យ​គេ​បាន​ថ្វាយ​បង្គំ​យើង"។ ប្រសិន‌បើ​អ្នក​មិន​ព្រម​បើក​ឲ្យ​គេ​ទៅ​ទេ ហើយ​ចេះ​តែ​ឃាត់‌ឃាំង​ពួក‌គេ នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នឹង​នៅ​លើ​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​របស់​អ្នក​ដែល​នៅ​ចម្ការ គឺ​ទាំង​សេះ លា អូដ្ឋ និង​ហ្វូង​គោ ហ្វូង​ចៀម​ផង វា​នឹង​កើត​ជំងឺ​អាសន្ន​រោគ​យ៉ាង​វេទនា។ ប៉ុន្ដែ ព្រះ‌យេហូវ៉ា​នឹង​ញែក​ហ្វូង​សត្វ​របស់​សាសន៍​អ៊ីស្រា‌អែល និង​ហ្វូង​សត្វ​របស់​សាសន៍​អេស៊ីព្ទ​ចេញ​ពី​គ្នា ដូច្នេះ នឹង​គ្មាន​សត្វ​ណា​មួយ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ស្លាប់​ឡើយ»។

ចែក​រំលែក
អាន និក្ខមនំ 9

និក្ខមនំ 9:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ជួប​ស្ដេច​ផារ៉ោន ហើយ​ប្រាប់​ដូច​ត​ទៅ: ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​ហេប្រឺ​មាន​ព្រះ‌បន្ទូល​ថា “ចូរ​បើក​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​យើង ចេញ​ទៅ​គោរព​បម្រើ​យើង”។ ប្រសិន​បើ​ព្រះ‌ករុណា​បដិសេធ​បើក​ឲ្យ​ពួក​គេ​ទៅ ប្រសិន​បើ​ព្រះ‌ករុណា​នៅ​តែ​ឃាត់​ពួក​គេ នោះ​ព្រះ‌អម្ចាស់​នឹង​ប្រើ​បារមី​របស់​ព្រះអង្គ ប្រហារ​ហ្វូង​សត្វ​របស់​ព្រះ‌ករុណា នៅ​តាម​ស្រុក​ស្រែ គឺ​ហ្វូង​សេះ ហ្វូង​លា ហ្វូង​អូដ្ឋ ហ្វូង​គោ និង​ហ្វូង​ចៀម ឲ្យ​កើត​ជំងឺ​អាសន្ន‌រោគ​យ៉ាង​ធ្ងន់‌ធ្ងរ។ ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​ប្រហារ​ហ្វូង​សត្វ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​វិនាស​ដូច​ហ្វូង​សត្វ​របស់​ជន‌ជាតិ​អេស៊ីប​ទេ»។

ចែក​រំលែក
អាន និក្ខមនំ 9

និក្ខមនំ 9:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ចូល​ទៅ​គាល់​ផារ៉ោន ទូល​ទ្រង់​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​បើក​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ‌បង្គំ​ដល់​អញ​ចុះ ដ្បិត​បើ​ឯង​មិន​ព្រម​ឲ្យ​គេ​ទៅ​ទេ ហើយ​ចេះ​តែ​ឃាត់‌ឃាំង​ទៀត នោះ​មើល ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា នឹង​នៅ​លើ​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​របស់​ឯង​ដែល​នៅ​ចំការ គឺ​ទាំង​សេះ លា អូដ្ឋ ហើយ​ហ្វូង​គោ ហ្វូង​ចៀម​ផង វា​នឹង​កើត​ជំងឺ​អាសន្ន​ជា​យ៉ាង​វេទនា តែ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ញែក​ហ្វូង​សត្វ​របស់​សាសន៍​អ៊ីស្រាអែល នឹង​ហ្វូង​សត្វ​របស់​សាសន៍​អេស៊ីព្ទ​ចេញ​ពី​គ្នា ដូច្នេះ នឹង​គ្មាន​ស្លាប់​សត្វ​ណា​មួយ​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ឡើយ

ចែក​រំលែក
អាន និក្ខមនំ 9