និក្ខមនំ 7:9-10 - Compare All Versions

និក្ខមនំ 7:9-10 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

«កាល​ណា​ផារ៉ោន​និយាយ​មក​អ្នក​ថា "ចូរ​សម្តែង​បាដិហារិយ៍​មក​មើល" នោះ​អ្នក​ត្រូវ​ប្រាប់​អើរ៉ុន​ថា "ចូរ​យក​ដំបង​របស់​បង​បោះ​ទៅ​ខាង​មុខ​ផារ៉ោន ដើម្បី​ឲ្យ​ដំបង​នោះ​ក្លាយ​ទៅ​ជា​សត្វ​ពស់"»។ លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ចូល​ទៅ​គាល់​ផារ៉ោន ហើយ​បាន​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។ លោក​អើរ៉ុន​បោះ​ដំបង​របស់​លោក​ទៅ​ខាង​មុខ​ផារ៉ោន និង​ពួក​មហា‌តលិក​របស់​ស្ដេច ហើយ​ដំបង​ក៏​ត្រឡប់​ជា​សត្វ​ពស់។

និក្ខមនំ 7:9-10 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

«ប្រសិន​បើ​ស្ដេច​ផារ៉ោន​ទាម‌ទារ​ឲ្យ​អ្នក​សម្តែង​បាដិ‌ហារិយ៍​នោះ ត្រូវ​ប្រាប់​អើរ៉ុន​ថា “ចូរ​យក​ដំបង​របស់​បង បោះ​ទៅ​ខាង​មុខ​ស្ដេច​ផារ៉ោន” ដំបង​នោះ​នឹង​ក្លាយ​ទៅ​ជា​ពស់»។ លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​ពួក​លោក។ លោក​អើរ៉ុន​បោះ​ដំបង​នៅ​មុខ​ព្រះចៅ​ផារ៉ោន និង​ពួក​មន្ត្រី ហើយ​ដំបង​ក៏​ក្លាយ​ទៅ​ជា​ពស់។

ចែក​រំលែក
និក្ខមនំ 7 គខប

និក្ខមនំ 7:9-10 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

កាល​ណា​ផារ៉ោន​និយាយ​មក​ឯង​ថា ចូរ​ឯង​សំដែង​បាដិហារិយ៍​មក​មើល នោះ​ឲ្យ​ឯង​ប្រាប់​អើរ៉ុន​ថា ចូរ​យក​ដំបង​របស់​បង​បោះ​ទៅ​នៅ​ចំពោះ​មុខ​ផារ៉ោន ដើម្បី​ឲ្យ​ដំបង​នោះ​ក្លាយ​ទៅ​ជា​សត្វ​ពស់ ម៉ូសេ នឹង​អើរ៉ុន​ក៏​ចូល​ទៅ​គាល់​ផារ៉ោន ហើយ​បាន​ធ្វើ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា អើរ៉ុន​លោក​បោះ​ដំបង​ទៅ​នៅ​មុខ​ផារ៉ោន នឹង​ពួក​មហា‌តលិក​ទ្រង់ នោះ​ដំបង​ក៏​ត្រឡប់​ជា​សត្វ​ពស់

ចែក​រំលែក
និក្ខមនំ 7 ពគប