និក្ខមនំ 7:3-4 - Compare All Versions

និក្ខមនំ 7:3-4 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ប៉ុន្ដែ យើង​នឹង​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង​ទទឹង ហើយ​យើង​នឹង​បន្ថែម​ទី​សម្គាល់ និង​ការ​អស្ចារ្យ​របស់​យើង​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ។ កាល​ណា​ផារ៉ោន​មិន​ស្តាប់​អ្នក យើង​នឹង​ដាក់​ដៃ​របស់​យើង​លើ​ស្រុក​អេស៊ីព្ទ ហើយ​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ចេញ​ពី​ស្រុក​អេស៊ីព្ទ ទាំង​កងៗ ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ។

និក្ខមនំ 7:3-4 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​ស្ដេច​ផារ៉ោន​មាន​ចិត្ត​រឹង‌រូស យើង​នឹង​បង្ហាញ​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ទី​សម្គាល់​ដ៏​អស្ចារ្យ​ជា​ច្រើន​នៅ​ស្រុក​អេស៊ីប។ ស្ដេច​ផារ៉ោន​នឹង​មិន​ស្ដាប់​អ្នក​ទាំង​ពីរ​ទេ។ យើង​នឹង​វាយ​ប្រហារ​ស្រុក​អេស៊ីប យើង​នឹង​ដាក់​ទោស​គេ​យ៉ាង​ធ្ងន់ៗ ហើយ​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ​ដូច​កង‌ទ័ព​មួយ។

ចែក​រំលែក
និក្ខមនំ 7 គខប

និក្ខមនំ 7:3-4 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

តែ​អញ​នឹង​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង‌ទទឹង នោះ​អញ​នឹង​ចំរើន​ទី​សំគាល់ នឹង​ការ​អស្ចារ្យ​របស់​អញ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ តែ​ផារ៉ោន​នឹង​មិន​ស្តាប់​តាម​ឯង​ទេ រួច​អញ​នឹង​ដាក់​ដៃ​អញ​លើ​ស្រុក​អេស៊ីព្ទ ហើយ​នឹង​នាំ​ពួក​កង​របស់​អញ គឺ​ជា​រាស្ត្រ​អញ ជា​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ

ចែក​រំលែក
និក្ខមនំ 7 ពគប