និក្ខមនំ 7:14-15
និក្ខមនំ 7:14-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ផារ៉ោនមានចិត្តរឹងរូស មិនព្រមបើកឲ្យបណ្ដាជនចេញទៅទេ។ ចូរទៅជួបផារ៉ោននៅពេលព្រឹក ពេលស្តេចចេញទៅមាត់ទឹក ចូរឈរនៅមាត់ទន្លេដើម្បីជួបស្ដេច ហើយកាន់ដំបងដែលបានប្រែទៅជាពស់នោះទៅជាមួយផង។
និក្ខមនំ 7:14-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ស្ដេចផារ៉ោនមានះណាស់ ហើយមិនអនុញ្ញាតឲ្យប្រជាជនចេញទៅទេ។ ដូច្នេះ ព្រឹកឡើង ចូរអ្នកទៅជួបស្ដេចផារ៉ោន នៅពេលស្ដេចចុះទៅមាត់ទន្លេនីល។ ចូរកាន់ដំបងដែលបានក្លាយជាពស់នោះទៅជាមួយផង។
និក្ខមនំ 7:14-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា ផារ៉ោនមានចិត្តរឹងរូស មិនព្រមបើកឲ្យបណ្តាជនចេញទៅទេ ដល់ព្រឹកឡើង ផារ៉ោននឹងចេញមកឯមាត់ទឹក នោះត្រូវឲ្យឯងទៅឈរនៅមាត់ទន្លេ ចាំជួបនឹងទ្រង់ចុះ ហើយត្រូវយកដំបងដែលបានប្រែទៅជាពស់ នោះកាន់នៅដៃឯងផង