និក្ខមនំ 4:21-23
និក្ខមនំ 4:21-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «កាលណាអ្នកត្រឡប់ទៅដល់ស្រុកអេស៊ីព្ទហើយ នោះកុំខាននឹងធ្វើអស់ទាំងការអស្ចារ្យ ដែលយើងបានដាក់នៅដៃអ្នកនៅចំពោះផារ៉ោនឡើយ តែយើងនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹង មិនព្រមបើកឲ្យប្រជាជនចេញមកទេ។ អ្នកត្រូវប្រាប់ផារ៉ោនថា "ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា អ៊ីស្រាអែលជាកូនច្បងរបស់យើង ហើយយើងប្រាប់អ្នកថា ចូរបើកឲ្យកូនរបស់យើងចេញទៅ ដើម្បីឲ្យគេថ្វាយបង្គំយើង។ តែប្រសិនបើអ្នកមិនព្រមទេ នោះមើល៍ យើងនឹងប្រហារកូនច្បងរបស់អ្នក"»។
និក្ខមនំ 4:21-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងផ្ដល់អំណាចឲ្យអ្នកសម្តែងឫទ្ធិបាដិហារិយ៍។ ដូច្នេះ ពេលទៅដល់ស្រុកអេស៊ីប ចូរសម្តែងឫទ្ធិបាដិហារិយ៍ទាំងនោះឲ្យស្ដេចផារ៉ោនឃើញ។ រីឯយើងវិញ យើងនឹងធ្វើឲ្យស្ដេចផារ៉ោនមានចិត្តរឹងចចេស មិនព្រមឲ្យជនជាតិអ៊ីស្រាអែលចេញមកទេ។ ត្រូវប្រាប់ស្ដេចផារ៉ោនថា: “ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ប្រជាជនអ៊ីស្រាអែលជាកូនច្បងរបស់យើង ចូរអនុញ្ញាតឲ្យកូនរបស់យើងចេញទៅគោរពបម្រើយើង។ ប្រសិនបើអ្នកមិនព្រមទេ យើងនឹងប្រហារកូនច្បងរបស់អ្នក”»។
និក្ខមនំ 4:21-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា កាលណាឯងត្រឡប់ទៅដល់ស្រុកអេស៊ីព្ទហើយ នោះកុំឲ្យខាននឹងធ្វើអស់ទាំងការអស្ចារ្យ ដែលអញបានដាក់នៅដៃឯងនៅចំពោះមុខផារ៉ោនឡើយ តែអញនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹង នោះទ្រង់មិនព្រមបើកឲ្យបណ្តាជនចេញទៅទេ ឯងត្រូវទូលទៅផារ៉ោនថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា អ៊ីស្រាអែលជាកូនអញ គឺជាកូនច្បងរបស់អញ ហើយអញប្រាប់ឯងថា ចូរបើកឲ្យកូនអញចេញទៅ ដើម្បីនឹងថ្វាយបង្គំអញ បើឯងមិនព្រមទេ នោះមើល អញនឹងសំឡាប់កូនច្បងរបស់ឯងចោល។