និក្ខមនំ 4:18-20
និក្ខមនំ 4:18-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកម៉ូសេក៏ត្រឡប់ទៅជួបលោកយេត្រូ ជាឪពុកក្មេក ហើយជម្រាបថា៖ «សូមអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅរកបងប្អូនខ្ញុំនៅស្រុកអេស៊ីព្ទវិញ ដើម្បីឲ្យដឹងថាពួកគេនៅរស់ឬយ៉ាងណា?» លោកយេត្រូមានប្រសាសន៍មកកាន់លោកម៉ូសេថា៖ «ចូរទៅដោយសុខសាន្តចុះ!»។ នៅស្រុកម៉ាឌាន ព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរអ្នកត្រឡប់ទៅស្រុកអេស៊ីព្ទវិញ ដ្បិតអស់អ្នកដែលប៉ុនប៉ងសម្លាប់អ្នកបានស្លាប់អស់ហើយ»។ លោកម៉ូសេក៏នាំយកប្រពន្ធ កូន បញ្ជិះលើសត្វលា វិលត្រឡប់ទៅស្រុកអេស៊ីព្ទវិញ ហើយយកទាំងដំបងរបស់ព្រះកាន់នៅដៃ។
និក្ខមនំ 4:18-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេក៏ចេញទៅ ត្រឡប់ទៅជួបលោកយេត្រូ ជាឪពុកក្មេក ហើយជម្រាបថា៖ «ខ្ញុំត្រូវតែត្រឡប់ទៅរកបងប្អូនរួមជាតិរបស់ខ្ញុំ នៅស្រុកអេស៊ីបវិញ ដើម្បីឲ្យដឹងថា ពួកគេនៅរស់ឬយ៉ាងណា?»។ លោកយេត្រូមានប្រសាសន៍ទៅកាន់លោកម៉ូសេថា៖ «ចូរកូនទៅដោយសុខសាន្តចុះ!»។ នៅស្រុកម៉ាឌាន ព្រះអម្ចាស់មានព្រះបន្ទូលទៅលោកម៉ូសេថា៖ «ចូរត្រឡប់ទៅស្រុកអេស៊ីបវិញចុះ ព្រោះពួកដែលប៉ុនប៉ងសម្លាប់អ្នកបានស្លាប់អស់ហើយ»។ លោកម៉ូសេនាំប្រពន្ធ កូន ជិះលាត្រឡប់ទៅស្រុកអេស៊ីបវិញ។ លោកបានកាន់ដំបងរបស់ព្រះជាម្ចាស់ទៅជាមួយដែរ។
និក្ខមនំ 4:18-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះម៉ូសេក៏ត្រឡប់ទៅឯយេត្រូ ជាឪពុកក្មេកជំរាបថា សូមអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅឯបងប្អូនខ្ញុំ នៅស្រុកអេស៊ីព្ទវិញ ដើម្បីនឹងមើល តើគេនៅរស់ឬយ៉ាងណា យេត្រូតបថា ចូរទៅដោយសុខសាន្តចុះ រីឯនៅស្រុកម៉ាឌាន នោះព្រះយេហូវ៉ាទ្រង់បានមានបន្ទូលនឹងម៉ូសេថា ចូរឯងត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ ដ្បិតពួកអ្នកដែលចង់សំឡាប់ឯង គេស្លាប់អស់ហើយ ម៉ូសេក៏ប្រមូលយកប្រពន្ធកូន បញ្ជិះលើសត្វលា វិលត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ ក៏យកទាំងដំបងរបស់ព្រះកាន់នៅដៃផង