និក្ខមនំ 36:4-7

និក្ខមនំ 36:4-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ពួក​សិប្បករ​ដែល​កំពុង​ស្អាង​ទី​បរិសុទ្ធ ក៏​ទុក​ចោល​ការ​ងារ​ដែល​ខ្លួន​កំពុង​ធ្វើ ហើយ​មក​ជម្រាប​លោក​ម៉ូសេ​ថា៖ «ប្រជា‌ជន​ចេះ​តែ​យក​តង្វាយ​មក​ថ្វាយ ច្រើន​លើស​ពី​សេចក្ដី​ត្រូវ​ការ​សម្រាប់​ធ្វើ​ការ​ងារ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ពួក​យើង​ធ្វើ​ហើយ»។ នោះ​លោក​ម៉ូសេ​ក៏​បង្គាប់​ឲ្យ​គេ​ទៅ​ប្រកាស​ប្រាប់​ក្នុង​ជំរំ​ទាំង​មូល​ថា៖ «ចូរ​កុំ​ឲ្យ​អ្នក​ណា ទោះ​ប្រុស ឬ​ស្រី ធ្វើ​អ្វី​ទៀត​សម្រាប់​ជា​តង្វាយ​ដល់​ទី​បរិសុទ្ធ​ឡើយ»។ ដូច្នេះ គេ​ក៏​ឃាត់​មិន​ឲ្យ​ប្រជា‌ជន​យក​មក​ទៀត ដ្បិត​មាន​របស់​របរ​គ្រប់‌គ្រាន់​សម្រាប់​ធ្វើ​ការ​ទាំង​នោះ​ហើយ ថែម​ទាំង​នៅ​សល់​ទៀត​ផង។

ចែក​រំលែក
អាន និក្ខមនំ 36

និក្ខមនំ 36:4-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ ពួក​សិប្ប‌ករ​ទាំង​អស់ ដែល​បំពេញ​ការ‌ងារ​សង់​ទីសក្ការៈ ទុក​ចោល​ការ‌ងារ​របស់​ខ្លួន ហើយ​នាំ​គ្នា​ទៅ​ជម្រាប​លោក​ម៉ូសេ​ថា៖ «ប្រជា‌ជន​ចេះ​តែ​យក​របស់​មក​ឲ្យ​ពួក​យើង ច្រើន​លើស​ពី​សេចក្ដី​ត្រូវ​ការ​សម្រាប់​ការ‌ងារ ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​ពួក​យើង​ធ្វើ»។ លោក​ម៉ូសេ​បាន​បញ្ជា​ឲ្យ​ប្រកាស​ក្នុង​ជំរំ​ទាំង​មូល​ថា៖ «ចូរ​ឃាត់​ប្រជា‌ជន​ទាំង​ប្រុស ទាំង​ស្រី កុំ​ឲ្យ​នាំ​យក​តង្វាយ​សម្រាប់​សង់​ទីសក្ការៈ​មក​ទៀត​ឡើយ។ គេ​ក៏​ឃាត់​ប្រជា‌ជន​មិន​ឲ្យ​យក​តង្វាយ​មក​ទៀត ដ្បិត​របស់​របរ​ដែល​បាន​ទទួល​សម្រាប់​ការ‌ងារ មាន​ល្មម​គ្រប់​គ្រាន់​ហើយ»។

ចែក​រំលែក
អាន និក្ខមនំ 36

និក្ខមនំ 36:4-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​អស់​អ្នក​ចំណាន​ការ​ដែល​កំពុង​តែ​ធ្វើ​ទី​បរិសុទ្ធ គេ​ឈប់​ធ្វើ​ការ​គ្រប់​គ្នា ទៅ​ជំរាប​ម៉ូសេ​ថា បណ្តាជន​គេ​ចេះ​តែ​យក​ដង្វាយ​មក​សំរាប់​ការ​ធ្វើ​នេះ បាន​ច្រើន​ហួស​ប្រមាណ​ពី​អស់​ទាំង​ការ ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ធ្វើ​ហើយ នោះ​ម៉ូសេ​បង្គាប់​ឲ្យ​គេ​ទៅ​ប្រកាស​ប្រាប់​គ្រប់​ក្នុង​ទី​ដំឡើង​ត្រសាល​ថា កុំ​ឲ្យ​អ្នក​ណា ទោះ​ប្រុស ឬ​ស្រី ធ្វើ​ការ​អ្វី​ទៀត​សំរាប់​ជា​ដង្វាយ​ដល់​ទី​បរិសុទ្ធ​ឡើយ ដូច្នេះ គេ​ក៏​បញ្ឈប់​ពួក​ជន​មិន​ឲ្យ​យក​មក​ទៀត ដ្បិត​មាន​របស់​គ្រប់‌គ្រាន់​នឹង​ធ្វើ​ការ​ទាំង​នោះ​ហើយ ថែម​ទាំង​សល់​ផង។

ចែក​រំលែក
អាន និក្ខមនំ 36