និក្ខមនំ 36:2-3
និក្ខមនំ 36:2-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកម៉ូសេក៏ហៅបេតសាលាល អូហូលីអាប់ និងអស់អ្នកចំណានដែលព្រះយេហូវ៉ាបានប្រទានឲ្យមានគំនិតវាងវៃ គឺជាអ្នកដែលមានចិត្តបណ្ដាលឲ្យមកធ្វើការនោះ។ លោកម៉ូសេក៏ប្រគល់អស់ទាំងតង្វាយ ដែលកូនចៅអ៊ីស្រាអែលបានយកមកថ្វាយ ដល់អ្នកទាំងនោះ សម្រាប់ការសង់ទីបរិសុទ្ធ ហើយរៀងរាល់ព្រឹក គេនៅតែយកតង្វាយស្ម័គ្រពីចិត្តមកជូនលោកម៉ូសេ
និក្ខមនំ 36:2-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេបានអញ្ជើញលោកបេតសាលាល លោកអូហូលីអាប់ និងអ្នកជំនាញទាំងអស់ដែលព្រះអម្ចាស់ប្រទានតម្រិះប្រាជ្ញា និងការប៉ិនប្រសប់បំពេញការងារឲ្យចាប់ផ្ដើមធ្វើការ។ លោកម៉ូសេបានយកតង្វាយទាំងអស់ ដែលជនជាតិអ៊ីស្រាអែលយកមកថ្វាយ ប្រគល់ទៅអ្នកទាំងនោះ ដើម្បីសង់ទីសក្ការៈ។ រៀងរាល់ព្រឹក ប្រជាជននៅតែបន្តនាំយកតង្វាយមកជូនលោកម៉ូសេ។
និក្ខមនំ 36:2-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ម៉ូសេក៏ហៅបេតសាលាលនឹងអូហូលីអាប់ ហើយអស់អ្នកចំណានការដែលព្រះយេហូវ៉ាទ្រង់បានប្រទានឲ្យមានគំនិតវាងវៃ ឲ្យមក គឺជាអស់អ្នកណា ដែលមានចិត្តបណ្តាលឡើង ឲ្យមកធ្វើការនោះ ម៉ូសេក៏ប្រគល់អស់ទាំងដង្វាយ ដែលពួកកូនចៅអ៊ីស្រាអែលបានយកមកថ្វាយ សំរាប់ការស្អាងទីបរិសុទ្ធដល់អ្នកទាំងនោះ ហើយរាល់តែព្រឹកគេចេះតែយកដង្វាយថ្វាយស្ម័គ្រពីចិត្ត មកជូនម៉ូសេជានិច្ច