និក្ខមនំ 35:30-34

និក្ខមនំ 35:30-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កូន​ចៅ​អ៊ី‌ស្រា‌អែល​ថា៖ «មើល៍! ព្រះ‌យេហូវ៉ា​បាន​ហៅ​បេតសា‌លាល កូន​យូរី ដែល​ជា​កូន​ហ៊ើរ ក្នុង​កុល‌សម្ព័ន្ធ​យូដា ហើយ​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​គាត់​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ ពេញ​ដោយ​គំនិត​វាង‌វៃ មាន​យោបល់ និង​ឲ្យ​មាន​ចំណេះ​ចេះ​ធ្វើ​ការ​គ្រប់​មុខ ឲ្យ​គាត់​ចេះ​បង្កើត​ការ​យ៉ាង​ប្រសប់ គឺ​ជា​ជាង​មាស ជាង​ប្រាក់ និង​ជាង​លង្ហិន ព្រម​ទាំង​ចេះ​ច្នៃ​ត្បូង​សម្រាប់​ដាំ ចេះ​ឆ្លាក់​ឈើ និង​ធ្វើ​ការ​គ្រប់​មុខ​ទាំង​អស់។ ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ​គាត់​ចេះ​បង្រៀន គឺ​ទាំង​ខ្លួន​គាត់ និង​អូហូ‌លីអាប់ ជា​កូន​អ័ហ៊ី‌សាម៉ាក់ ក្នុង​កុល‌សម្ព័ន្ធ​ដាន់​ដែរ។

ចែក​រំលែក
អាន និក្ខមនំ 35

និក្ខមនំ 35:30-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖ «ព្រះ‌អម្ចាស់​បាន​ជ្រើស‌រើស​លោក​បេតសា‌លាល ជា​កូន​លោក​យូរី និង​ជា​ចៅ​របស់​លោក​ហ៊ើរ ក្នុង​កុល‌សម្ព័ន្ធ​យូដា ហើយ​ព្រះអង្គ​ប្រទាន​ឲ្យ​គាត់​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ ដើម្បី​ឲ្យ​លោក​មាន​ប្រាជ្ញា​ឆ្លាត​វាង‌វៃ ចេះ​ធ្វើ​គ្រប់​កិច្ចការ គឺ​ចេះ​លើក​គម្រោង ហើយ​ជា​ជាង​មាស ជាង​ប្រាក់ និង​ជាង​លង្ហិន ចេះ​ឆ្នៃ និង​ដាំ​ត្បូង ចេះ​ឆ្លាក់​ឈើ។ សរុប​មក គាត់​ចេះ​ធ្វើ​ការ‌ងារ​សិប្ប‌កម្ម​គ្រប់​មុខ។ ព្រះអង្គ​ប្រទាន​ឲ្យ​គាត់ ព្រម​ទាំង​លោក​អូហូ‌លីអាប់ ជា​កូន​របស់​លោក​អហ៊ី‌សាម៉ាក​ពី​កុល‌សម្ព័ន្ធ​ដាន់ មាន​ជំនាញ​ខាង​បង្ហាត់​បង្រៀន​ការ‌ងារ​សិប្ប‌កម្ម​នេះ​ដល់​អ្នក​ដទៃ​ទៀត។

ចែក​រំលែក
អាន និក្ខមនំ 35

និក្ខមនំ 35:30-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​មក ម៉ូសេ​មាន​ប្រសាសន៍​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា មើល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហៅ​បេតសា‌លាល កូន​យូរី ដែល​ជា​កូន​ហ៊ើរ ក្នុង​ពូជ​អំបូរ​យូដា​មក ហើយ​ទ្រង់​បាន​ឲ្យ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ មក​សណ្ឋិត​លើ​គាត់​ពោរ‌ពេញ ឲ្យ​គាត់​មាន​គំនិត​វាង‌វៃ មាន​យោបល់ ហើយ​ឲ្យ​មាន​ចំណេះ​ចេះ​ធ្វើ​ការ​គ្រប់​មុខ ឲ្យ​គាត់​បាន​ចេះ​នឹង​បង្កើត​ការ​យ៉ាង​ប្រសប់ គឺ​ខាង​មាស ខាង​ប្រាក់ ហើយ​ខាង​លង្ហិន ព្រម​ទាំង​ចេះ​ច្នៃ​ត្បូង​សំរាប់​ដាំ ចេះ​ឆ្លាក់​ឈើ នឹង​ធ្វើ​ការ​គ្រប់​មុខ​ទាំង​អស់ ទ្រង់​ក៏​ប្រទាន​ឲ្យ​គាត់​ចេះ​បង្រៀន​ដល់​គេ គឺ​ខ្លួន​គាត់​១ នឹង​អូហូ‌លីអាប់ ជា​កូន​អ័ហ៊ី‌សាម៉ាក់ ក្នុង​ពូជ​អំបូរ​ដាន់​១​ដែរ

ចែក​រំលែក
អាន និក្ខមនំ 35