និក្ខមនំ 34:7
និក្ខមនំ 34:7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា ដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះអំពើទុច្ចរិត អំពើរំលង និងអំពើបាប ប៉ុន្តែ ព្រះអង្គមិនរាប់មនុស្សមានទោសថា ជាឥតទោសឡើយ ព្រះអង្គដាក់ទោសចំពោះអំពើទុច្ចរិតរបស់ឪពុក រហូតដល់កូនចៅ ដល់បី ហើយបួនជំនាន់ផង»។
និក្ខមនំ 34:7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណា រហូតដល់មួយពាន់តំណ ព្រះអង្គតែងតែអត់ទោសចំពោះកំហុស អំពើទុច្ចរិត និងអំពើបាបដែលមនុស្សបានប្រព្រឹត្ត តែព្រះអង្គមិនចាត់ទុកអ្នកមានកំហុសថាជាជនស្លូតត្រង់ឡើយ។ អ្នកធ្វើខុស ព្រះអង្គដាក់ទោសគេចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ!»។
និក្ខមនំ 34:7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់មានសេចក្ដីមេត្តាករុណាដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះសេចក្ដីទុច្ចរិត សេចក្ដីរំលង នឹងអំពើបាប ប៉ុន្តែ ទ្រង់មិនរាប់មនុស្សមានទោសទុកជាឥតទោសឡើយ ទ្រង់ធ្វើទោសចំពោះសេចក្ដីទុច្ចរិតរបស់ឪពុក ទៅដល់កូនចៅដល់៣ហើយ៤ដំណផង។