និក្ខមនំ 34:1-2
និក្ខមនំ 34:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរដាប់បន្ទះថ្មពីរផ្ទាំង ដូចបន្ទះថ្មពីមុន នោះយើងនឹងចារឹកអស់ទាំងពាក្យ ដូចបានចារឹកនៅលើបន្ទះថ្មពីមុន ដែលអ្នកបានបំបែកចោលនោះ។ ចូររៀបចំជាស្រេចឲ្យទាន់ពេលព្រលឹម រួចឡើងមកលើភ្នំស៊ីណាយនៅពេលព្រឹក ហើយឈរនៅចំពោះយើង នៅលើកំពូលភ្នំ។
និក្ខមនំ 34:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរដាប់ថ្មពីរបន្ទះដូចបន្ទះថ្មមុនដែរ។ យើងនឹងសរសេរសេចក្ដីទាំងប៉ុន្មានដែលមានចារឹកលើបន្ទះថ្ម ដែលអ្នកបានធ្វើឲ្យបែក លើបន្ទះថ្មថ្មីនេះ។ ចូរត្រៀមខ្លួនតាំងពីព្រលឹម ហើយឡើងទៅលើភ្នំស៊ីណៃ រួចរង់ចាំយើងនៅលើកំពូលភ្នំ។
និក្ខមនំ 34:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់ក៏បង្គាប់ដល់ម៉ូសេថា ចូរដាប់បន្ទះថ្ម២ផ្ទាំងឲ្យដូចជាបន្ទះថ្ម២ពីមុន នោះអញនឹងចារឹកចុះនូវអស់ទាំងពាក្យ ដូចបានកត់នៅបន្ទះថ្មពីមុននោះ ដែលឯងបានបំបែកហើយ ចូររៀបចំជាស្រេចឲ្យទាន់ពេលព្រលឹម រួចឡើងមកឯលើភ្នំស៊ីណាយនៅពេលព្រឹក ហើយឈរចំពោះអញនៅលើកំពូលភ្នំ