និក្ខមនំ 31:3-6 - Compare All Versions

និក្ខមនំ 31:3-6 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ហើយ​យើង​បាន​ធ្វើ​ឲ្យ​គាត់​ពេញ​ដោយ​ព្រះ​វិញ្ញាណ​របស់​ព្រះ ឲ្យ​មាន​គំនិត​វាង‌វៃ មាន​យោបល់ មាន​ចំណេះ​ចេះ​ធ្វើ​‌ការ​គ្រប់​មុខ​ទាំង​អស់ ឲ្យ​ប្រសប់​នឹង​បង្កើត​គម្រោង ឲ្យ​ចេះ​ខាង​គ្រឿង​មាស ប្រាក់ និង​លង្ហិន ចេះ​ច្នៃ​ត្បូង​សម្រាប់​ដាំ ចេះ​ឆ្លាក់​ឈើ និង​ការ​ងារ​គ្រប់​មុខ។ យើង​ក៏​បាន​ហៅ​អូហូ‌លីអាប់ កូន​របស់​អ័ហ៊ី‌សាម៉ាក់ ពី​កុល‌សម្ព័ន្ធ​ដាន់ ឲ្យ​មក​ធ្វើ​ការ​ជា‌មួយ​គាត់​ដែរ ឯ​អស់​អ្នក​ណា​ដែល​ចំណាន​ការ​ងារ​នោះ យើង​ក៏​បាន​បន្ថែម​ឲ្យ​មាន​តម្រិះ​ប្រាជ្ញា ដើម្បី​ធ្វើ​អស់​ទាំង​របស់​ដែល​យើង​បាន​បង្គាប់​អ្នក

និក្ខមនំ 31:3-6 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

យើង​បាន​ធ្វើ​ឲ្យ​គាត់​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​របស់​យើង ដើម្បី​ឲ្យ​គាត់​មាន​ប្រាជ្ញា​ឆ្លាត​វាង‌វៃ ចេះ​ធ្វើ​គ្រប់​កិច្ចការ គឺ​គាត់​ចេះ​លើក​គម្រោង ហើយ​ជា​ជាង​មាស ជាង​ប្រាក់ និង​ជាង​លង្ហិន ចេះ​ឆ្នៃ និង​ដាំ​ត្បូង ចេះ​ឆ្លាក់​ឈើ។ សរុប​មក គាត់​ចេះ​ធ្វើ​ការ‌ងារ​គ្រប់​មុខ។ យើង​ក៏​បាន​តែង‌តាំង​អូហូ‌លីអាប់ ជា​កូន​របស់​អហ៊ី‌សាម៉ាក ពី​កុល‌សម្ព័ន្ធ​ដាន់​ឲ្យ​ជួយ​គាត់​ដែរ។ យើង​ឲ្យ​សិប្បករ​ឯ​ទៀតៗ​មាន​ប្រាជ្ញា ដើម្បី​បំពេញ​ការ‌ងារ​ទាំង​អស់​ដែល​យើង​បាន​បង្គាប់​ឲ្យ​អ្នក​ធ្វើ

ចែក​រំលែក
និក្ខមនំ 31 គខប

និក្ខមនំ 31:3-6 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ហើយ​អញ​បាន​បំពេញ​គាត់​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ ឲ្យ​មាន​គំនិត​វាង‌វៃ មាន​យោបល់​មាន​ចំណេះ​ចេះ​ធ្វើ​ការ​គ្រប់​មុខ​ទាំង​អស់ ឲ្យ​បាន​ប្រសប់​នឹង​បង្កើត​អស់​ទាំង​ការ គឺ​ឲ្យ​ចេះ​ការ​ខាង​គ្រឿង​មាស ប្រាក់ ហើយ​នឹង​លង្ហិន ចេះ​ច្នៃ​ត្បូង​សំរាប់​ដាំ ចេះ​ឆ្លាក់​ឈើ នឹង​ការ​គ្រប់​មុខ​ទាំង​អស់​ផង ហើយ​អញ​បាន​ហៅ​អូហូ‌លីអាប់ កូន​អ័ហ៊ី‌សាម៉ាក់ ជា​ពូជ​អំបូរ​ដាន់ ឲ្យ​មក​ធ្វើ​ការ​ជា​មួយ​នឹង​គាត់​ដែរ ឯ​អស់​អ្នក​ណា​ដែល​ចំណាន​ការ​នោះ​អញ​ក៏​បាន​បន្ថែម​ឲ្យ​មាន​ដំរិះ​ប្រាជ្ញា ដើម្បី​នឹង​ធ្វើ​អស់​ទាំង​របស់​ដែល​អញ​បាន​បង្គាប់​ដល់​ឯង

ចែក​រំលែក
និក្ខមនំ 31 ពគប