និក្ខមនំ 31:13-14
និក្ខមនំ 31:13-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ចូរប្រាប់កូនចៅអ៊ីស្រាអែលថា "អ្នករាល់គ្នាត្រូវគោរពថ្ងៃសប្ប័ទរបស់យើងកុំខាន ដ្បិតនេះជាទីសម្គាល់រវាងយើងនឹងអ្នករាល់គ្នាគ្រប់ជំនាន់តរៀងទៅ ដើម្បីឲ្យបានដឹងថា យើងនេះជាព្រះយេហូវ៉ា ដែលញែកអ្នករាល់គ្នាចេញជាបរិសុទ្ធ។ ដូច្នេះ ត្រូវគោរពថ្ងៃសប្ប័ទ ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធដល់អ្នករាល់គ្នា អ្នកណាដែលមិនគោរពថ្ងៃសប្ប័ទ អ្នកនោះនឹងត្រូវស្លាប់ អ្នកណាដែលធ្វើការអ្វីនៅថ្ងៃនោះ នឹងត្រូវកាត់ចេញពីសាសន៍របស់ខ្លួន។
និក្ខមនំ 31:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ត្រូវគោរពថ្ងៃសប្ប័ទរបស់យើងឲ្យបានដិតដល់ ដ្បិតថ្ងៃសប្ប័ទជាទីសម្គាល់នៃទំនាក់ទំនងរវាងយើង នឹងអ្នករាល់គ្នា គ្រប់ជំនាន់តរៀងទៅ ព្រមទាំងរំឭកឲ្យដឹងថា យើងជាព្រះអម្ចាស់ ដែលបានញែកអ្នករាល់គ្នាជាប្រជារាស្ត្រដ៏វិសុទ្ធរបស់យើង។ ដូច្នេះ ចូរគោរពថ្ងៃសប្ប័ទ និងចាត់ទុកថ្ងៃនោះជាថ្ងៃដ៏សក្ការៈ។ អ្នកណាមិនគោរពថ្ងៃសប្ប័ទទុកជាសក្ការៈ អ្នកនោះនឹងត្រូវគេប្រហារជីវិត ហើយអស់អ្នកដែលធ្វើការងារនៅថ្ងៃនោះ នឹងត្រូវដកចេញពីចំណោមប្រជាជន។
និក្ខមនំ 31:13-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ត្រូវឲ្យឯងរាល់គ្នាកាន់អស់ទាំងថ្ងៃឈប់សំរាករបស់អញជាកុំខាន ដ្បិតនោះជាទីសំគាល់ដល់អញ ហើយនឹងឯងរាល់គ្នា នៅអស់ទាំងដំណតទៅ ដើម្បីឲ្យបានដឹងថា អញនេះជាព្រះយេហូវ៉ាដែលញែកឯងរាល់គ្នាចេញជាបរិសុទ្ធ ដូច្នេះត្រូវឲ្យរក្សាថ្ងៃឈប់សំរាកទាំងនោះ ដ្បិតថ្ងៃនោះជាថ្ងៃបរិសុទ្ធដល់ឯងរាល់គ្នា អស់អ្នកណាដែលប្រព្រឹត្តកន្លងចំពោះថ្ងៃនោះ នឹងត្រូវសំឡាប់ជាមិនខាន ឯអ្នកណាដែលធ្វើការអ្វីនៅថ្ងៃនោះ នឹងត្រូវកាត់កាល់ពីសាសន៍របស់ខ្លួនចេញ