និក្ខមនំ 30:7-8
និក្ខមនំ 30:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អើរ៉ុនត្រូវដុតគ្រឿងក្រអូបលើអាសនានោះ ពេលគាត់រៀបចំចង្កៀងរាល់ព្រឹក គាត់ត្រូវដុតចង្កៀងដែរ ហើយរាល់ល្ងាច ពេលគាត់ដុតចង្កៀង នោះត្រូវដុតគ្រឿងក្រអូបទៀត នេះជាគ្រឿងក្រអូបថ្វាយព្រះយេហូវ៉ា នៅគ្រប់ជំនាន់របស់អ្នករាល់គ្នាតទៅ។
និក្ខមនំ 30:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រៀងរាល់ព្រឹក ពេលអើរ៉ុនចូលមកថែចង្កៀង គាត់ត្រូវដុតគ្រឿងក្រអូបនៅលើអាសនៈនេះ។ រៀងរាល់ល្ងាច ក្នុងពេលដែលគាត់អុជចង្កៀង គាត់ក៏ត្រូវដុតគ្រឿងក្រអូបដែរ។ គ្រឿងក្រអូបនេះត្រូវតែដុតថ្វាយព្រះអម្ចាស់ជានិច្ចនិរន្តរ៍ គ្រប់ជំនាន់តរៀងទៅ។
និក្ខមនំ 30:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អើរ៉ុនត្រូវដុតគ្រឿងក្រអូបលើអាសនានោះរាល់តែព្រឹក នៅវេលាដែលកំពុងរៀបចង្កៀង ហើយរាល់តែល្ងាច ក្នុងកាលតែលោកអុជចង្កៀង នោះត្រូវដុតគ្រឿងក្រអូបទៀត នេះគឺជាគ្រឿងក្រអូបថ្វាយព្រះយេហូវ៉ា សំរាប់ថ្វាយនៅអស់កល្បជានិច្ច ដល់អស់ទាំងពូជដំណឯងតទៅ