និក្ខមនំ 29:42-43
និក្ខមនំ 29:42-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាតង្វាយដុតជាប្រចាំ ដែលកូនចៅរបស់អ្នកគ្រប់ជំនាន់ត្រូវថ្វាយនៅមាត់ទ្វារត្រសាលជំនុំ នៅចំពោះព្រះយេហូវ៉ា ជាកន្លែងដែលយើងនឹងមកជួបអ្នករាល់គ្នា ដើម្បីនិយាយជាមួយអ្នក។ យើងនឹងមកជួបជាមួយកូនចៅអ៊ីស្រាអែលនៅទីនោះ ហើយកន្លែងនោះនឹងបានបរិសុទ្ធ ដោយសារសិរីល្អរបស់យើង។
និក្ខមនំ 29:42-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាតង្វាយដុតជានិច្ចនិរន្តរ៍ ដែលកូនចៅរបស់អ្នករាល់គ្នាគ្រប់ជំនាន់ត្រូវថ្វាយព្រះអម្ចាស់ នៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ នៅទីនេះ យើងនឹងមកជួបអ្នករាល់គ្នា ហើយនិយាយជាមួយអ្នក។ យើងនឹងមកជួបកូនចៅអ៊ីស្រាអែលនៅទីនេះ ហើយកន្លែងនេះនឹងបានវិសុទ្ធ ដោយសារសិរីរុងរឿងរបស់យើង។
និក្ខមនំ 29:42-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះហើយជាដង្វាយដុតជានិច្ច ដែលកូនចៅឯងតទៅមុខ ត្រូវថ្វាយនៅមាត់ទ្វារត្រសាលជំនុំនៅចំពោះព្រះយេហូវ៉ាជាកន្លែងដែលអញនឹងមកជួបនឹងឯងរាល់គ្នា ដើម្បីនឹងនិយាយជាមួយនឹងឯង អញនឹងមកជួបនឹងពួកកូនចៅអ៊ីស្រាអែលនៅទីនោះ ហើយកន្លែងនោះនឹងបានបរិសុទ្ធ ដោយសារសិរីល្អនៃអញ