និក្ខមនំ 28:2-3
និក្ខមនំ 28:2-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ត្រូវធ្វើសម្លៀកបំពាក់បរិសុទ្ធសម្រាប់អើរ៉ុន ជាបងរបស់អ្នក សម្រាប់ជាកិត្តិយស និងភាពលម្អ។ ត្រូវប្រាប់អស់អ្នកដែលមានគំនិតវាងវៃ ជាមនុស្សដែលយើងបានបំពេញដោយវិញ្ញាណដែលប្រកបដោយប្រាជ្ញា ឲ្យគេធ្វើសម្លៀកបំពាក់ឲ្យអើរ៉ុន ដើម្បីញែកគាត់ជាបរិសុទ្ធ សម្រាប់នឹងធ្វើការងារជាសង្ឃដល់យើង។
និក្ខមនំ 28:2-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ត្រូវធ្វើសម្លៀកបំពាក់សក្ការៈ សម្រាប់អើរ៉ុន ជាបងរបស់អ្នក ដើម្បីជាកិត្តិយស និងភាពថ្លៃថ្នូររបស់គាត់។ ត្រូវប្រាប់ពួកសិប្បករទាំងអស់ថា យើងនឹងផ្ដល់ព្រះប្រាជ្ញាញាណឲ្យពួកគេ អាចធ្វើសម្លៀកបំពាក់សក្ការៈសម្រាប់អើរ៉ុន ដើម្បីញែកគាត់ឲ្យបានវិសុទ្ធ និងឲ្យគាត់បំពេញមុខងារជាបូជាចារ្យបម្រើយើង។
និក្ខមនំ 28:2-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ត្រូវឲ្យធ្វើសំលៀកបំពាក់បរិសុទ្ធ សំរាប់អើរ៉ុន បងឯង សំរាប់ជាកិត្តិយស ហើយនឹងភាពលំអ ត្រូវប្រាប់ដល់អស់អ្នកណាដែលមានគំនិតវាងវៃ ជាមនុស្សដែលអញបានបំពេញដោយដំរិះសព្វគ្រប់ ឲ្យគេធ្វើសំលៀកបំពាក់ឲ្យអើរ៉ុន ដើម្បីញែកលោកចេញជាបរិសុទ្ធ សំរាប់នឹងធ្វើការងារជាសង្ឃដល់អញ