និក្ខមនំ 25:21-22
និក្ខមនំ 25:21-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ត្រូវដាក់ទីសន្តោសប្រោសនៅលើគម្របហិប ហើយដាក់សេចក្ដីសញ្ញាដែលយើងនឹងឲ្យដល់អ្នកទៅក្នុងហិប។ យើងនឹងជួបជាមួយអ្នកនៅទីនោះ ហើយនិយាយជាមួយអ្នកពីលើទីសន្តោសប្រោស នៅកណ្ដាលចេរូប៊ីមទាំងពីរ ដែលនៅលើហិបនៃសេចក្ដីសញ្ញា ដើម្បីប្រាប់អ្នកពីអស់ទាំងសេចក្ដីដែលយើងនឹងបង្គាប់ដល់កូនចៅអ៊ីស្រាអែល។
និក្ខមនំ 25:21-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរដាក់បន្ទះថ្មនៃសន្ធិសញ្ញា ដែលយើងនឹងប្រគល់ឲ្យអ្នក ទៅក្នុងហិប រួចយកគម្របមកគ្រប។ យើងនឹងមកជួបអ្នកនៅលើគម្របហិប ត្រង់ចន្លោះចេរូប៊ីនទាំងពីរដែលនៅពីលើហិបនៃសម្ពន្ធមេត្រី។ យើងនឹងប្រាប់អ្នកអំពីបទបញ្ជាទាំងប៉ុន្មាន ដែលត្រូវបង្គាប់ដល់កូនចៅអ៊ីស្រាអែល។
និក្ខមនំ 25:21-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ត្រូវឲ្យដាក់ទីសន្តោសប្រោសទៅលើហឹប ហើយដាក់សេចក្ដីបន្ទាល់ដែលអញនឹងឲ្យដល់ឯងទៅក្នុងហឹបដែរ គឺនៅទីនោះហើយដែលអញនឹងមកជួបនឹងឯង ហើយនឹងនិយាយនឹងឯងពីលើទីសន្តោសប្រោស នៅកណ្តាលចេរូប៊ីនទាំង២ដែលនៅលើហឹបនៃទីបន្ទាល់ ដើម្បីប្រាប់ឯងពីអស់ទាំងសេចក្ដីដែលអញនឹងបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល។