និក្ខមនំ 24:16-17
និក្ខមនំ 24:16-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សិរីល្អរបស់ព្រះយេហូវ៉ាស្ថិតនៅលើភ្នំ ហើយពពកគ្របលើភ្នំអស់រយៈពេលប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ព្រះអង្គមានព្រះបន្ទូលហៅលោកម៉ូសេចេញពីកណ្ដាលពពក។ ឯសិរីល្អរបស់ព្រះយេហូវ៉ា មើលទៅដូចជាភ្លើងឆេះនៅលើកំពូលភ្នំ នៅចំពោះភ្នែកប្រជាជនអ៊ីស្រាអែល។
និក្ខមនំ 24:16-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅលើភ្នំស៊ីណៃ ហើយពពកគ្របបាំងលើភ្នំអស់រយៈពេលប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ព្រះអម្ចាស់ត្រាស់ហៅលោកម៉ូសេពីក្នុងពពក។ ជនជាតិអ៊ីស្រាអែលឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ ដូចជាភ្លើងឆេះសន្ធោសន្ធៅនៅលើកំពូលភ្នំ។
និក្ខមនំ 24:16-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សិរីល្អនៃព្រះយេហូវ៉ាក៏នៅលើភ្នំ ហើយពពកក៏គ្របលើភ្នំពេញចំនួន៦ថ្ងៃ លុះដល់ថ្ងៃទី៧ ទើបទ្រង់មានបន្ទូលពីកណ្តាលពពកហៅម៉ូសេ ឯសិរីល្អនៃព្រះយេហូវ៉ា នោះមើលទៅដូចជាភ្លើងឆេះនៅលើកំពូលភ្នំ ចំពោះដល់ភ្នែកនៃពួកកូនចៅអ៊ីស្រាអែល