និក្ខមនំ 24:1-2
និក្ខមនំ 24:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរអ្នក និងអើរ៉ុន ព្រមទាំងណាដាប អ័ប៊ីហ៊ូវ និងពួកចាស់ទុំអ៊ីស្រាអែលទាំងចិតសិបនាក់ ឡើងមកជួបព្រះយេហូវ៉ា ហើយថ្វាយបង្គំពីចម្ងាយ។ ត្រូវឲ្យម៉ូសេតែម្នាក់ប៉ុណ្ណោះចូលមកជិតព្រះយេហូវ៉ា ចំណែកអ្នកឯទៀតមិនត្រូវចូលមកជិតទេ ហើយប្រជាជនក៏មិនត្រូវទាំងមកជាមួយម៉ូសេដែរ»។
និក្ខមនំ 24:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរនាំអើរ៉ុន ណាដាប អប៊ីហ៊ូវ និងព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែល ចំនួនចិតសិបនាក់ ឡើងមកជួបព្រះអម្ចាស់នៅលើភ្នំ។ ចូរនាំគ្នាក្រាបថ្វាយបង្គំពីចម្ងាយ។ មានតែម៉ូសេម្នាក់ប៉ុណ្ណោះ ដែលអាចមកជិតព្រះអម្ចាស់បាន។ អ្នកឯទៀតៗពុំអាចមកជិតបានទេ ហើយប្រជាជនក៏មិនត្រូវឡើងមកលើភ្នំជាមួយម៉ូសេដែរ»។
និក្ខមនំ 24:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ក៏មានបន្ទូលនឹងម៉ូសេថា ចូរឯង នឹងអើរ៉ុន ព្រមទាំងណាដាប អ័ប៊ីហ៊ូវ ហើយនឹងពួកចាស់ទុំសាសន៍អ៊ីស្រាអែលទាំង៧០នាក់ ឡើងមកឯព្រះយេហូវ៉ា ហើយឲ្យថ្វាយបង្គំពីចំងាយ ត្រូវឲ្យម៉ូសេតែម្នាក់ឯងចូលមកជិតព្រះយេហូវ៉ា ចំណែកអ្នកឯទៀតមិនត្រូវឲ្យចូលមកជិតទេ ហើយពួកបណ្តាជនក៏មិនត្រូវទាំងឡើងមកជាមួយផង។