និក្ខមនំ 23:10-12

និក្ខមនំ 23:10-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្នុង​រវាង​ប្រាំមួយ​ឆ្នាំ អ្នក​ត្រូវ​សាប‌ព្រោះ​លើ​ដី​របស់​អ្នក ហើយ​ប្រមូល​ផល​ពី​ស្រែ​ចម្ការ​ចុះ តែ​ដល់​ឆ្នាំ​ទី​ប្រាំពីរ ត្រូវ​ទុក​ដី​ឲ្យ​នៅ​ទំនេរ ហើយ​បន្សល់​ផល​ដំណាំ​នៅ​ទី​នោះ​ចុះ ដើម្បី​ឲ្យ​មនុស្ស​ទ័ល‌ក្រ​ក្នុង​ចំណោម​ប្រជា‌ជន​របស់​អ្នក​បាន​បរិភោគ​ផង ហើយ​អ្វី​ដែល​នៅ​សេស​សល់ នោះ​សត្វ​នៅ​វាល​បាន​ស៊ី។ ចម្ការ​ទំពាំង‌បាយ‌ជូរ និង​ចម្ការ​អូលីវ​របស់​អ្នក ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ។ ក្នុង​ប្រាំមួយ​ថ្ងៃ​ត្រូវ​ធ្វើ​ការ​របស់​អ្នក ហើយ​ដល់​ថ្ងៃ​ទី​ប្រាំពីរ​ត្រូវ​ឈប់​សម្រាក ដើម្បី​ឲ្យ​គោ និង​លា​របស់​អ្នក​បាន​សម្រាក ហើយ​ឲ្យ​កូន​បាវ​បម្រើ​ស្រី​របស់​អ្នក និង​អ្នក​ប្រទេស​ក្រៅ​បាន​សម្រាក​ដក​ដង្ហើម​ផង។

ចែក​រំលែក
អាន និក្ខមនំ 23

និក្ខមនំ 23:10-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ អ្នក​អាច​សាប​ព្រោះ និង​ប្រមូល​ផល​ពី​ស្រែ​ចម្ការ​របស់​អ្នក​បាន។ ប៉ុន្តែ នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ​ត្រូវ​ទុក​ដី​នៅ​ទំនេរ ដើម្បី​ឲ្យ​ជន​ក្រីក្រ ក្នុង​ចំណោម​ប្រជា‌ជន​របស់​អ្នក អាច​រក​អាហារ​ពី​ដី​ទាំង​នោះ ហើយ​សត្វ​ព្រៃ​នឹង​មក​ស៊ី​អ្វីៗ​ដែល​នៅ​សេស‌សល់។ ត្រូវ​ធ្វើ​បែប​នេះ​ចំពោះ​ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​អូលីវ​របស់​អ្នក​ដែរ។ ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អ្នក​អាច​ធ្វើ​ការ‌ងារ​របស់​អ្នក​បាន ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ អ្នក​ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ* ដើម្បី​ឲ្យ​គោ និង​លា​របស់​អ្នក​បាន​សម្រាក ហើយ​ឲ្យ​ខ្ញុំ​បម្រើ និង​ជន​បរទេស​បាន​សម្រាក​ដែរ។

ចែក​រំលែក
អាន និក្ខមនំ 23

និក្ខមនំ 23:10-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្នុង​រវាង​៦​ឆ្នាំ ត្រូវ​សាប‌ព្រោះ​នៅ​ដី​ឯង ហើយ​ត្រូវ​ច្រូត​យក​ផល​ផង តែ​ដល់​ឆ្នាំ​ទី​៧ នោះ​ត្រូវ​ឈប់​លែង ហើយ​ទុក​ដី​ឲ្យ​នៅ​ទំនេរ​វិញ ដើម្បី​ឲ្យ​ពួក​មនុស្ស​ទ័ល‌ក្រ​បាន​ចិញ្ចឹម​ជីវិត​ផង ហើយ​សំណល់​សល់​ពី​គេ នោះ​សត្វ​នៅ​វាល​ទាំង​ប៉ុន្មាន​នឹង​បាន​ស៊ី ឯ​ដំណាំ​ទំពាំង‌បាយ‌ជូរ នឹង​ដំណាំ​អូលីវ​របស់​ឯង ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ។ ក្នុង​៦​ថ្ងៃ​ត្រូវ​ធ្វើ​ការ​របស់​ឯង ហើយ​ដល់​ថ្ងៃ​ទី​៧​ត្រូវ​ឈប់​សំរាក​វិញ ដើម្បី​ឲ្យ​គោ នឹង​លា​របស់​ឯង បាន​សំរាក​ផង ហើយ​ដើម្បី​ឲ្យ​កូន​របស់​បាវ​ស្រី​ឯង នឹង​អ្នក​ប្រទេស​ក្រៅ​បាន​ឈប់​ដក​ដង្ហើម​សិន

ចែក​រំលែក
អាន និក្ខមនំ 23