និក្ខមនំ 21:7-8
និក្ខមនំ 21:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើបុរសណាម្នាក់លក់កូនស្រីរបស់ខ្លួន ឲ្យទៅធ្វើជាបាវបម្រើគេ កូននោះមិនអាចចេញទៅដូចជាបាវបម្រើប្រុសបានទេ។ ប្រសិនបើនាងមិនពេញចិត្តដល់ចៅហ្វាយ ដែលបានទិញនាងមកសម្រាប់ខ្លួន នោះត្រូវបើកឲ្យគេលោះនាងយកទៅវិញ ចៅហ្វាយនោះគ្មានសិទ្ធិនឹងលក់នាងទៅឲ្យអ្នកប្រទេសក្រៅឡើយ ព្រោះគាត់បានបញ្ឆោតនាងហើយ។
និក្ខមនំ 21:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើបុរសម្នាក់លក់កូនស្រីរបស់ខ្លួនឲ្យធ្វើជាខ្ញុំបម្រើគេ នាងនឹងមិនទទួលសេរីភាពដូចខ្ញុំបម្រើឯទៀតៗទេ។ ប្រសិនបើចៅហ្វាយទិញនាងយកមកធ្វើជាប្រពន្ធ ហើយបែរជាលែងពេញចិត្តនឹងនាង ត្រូវឲ្យឪពុករបស់នាងលោះនាងយកទៅវិញ។ ចៅហ្វាយគ្មានសិទ្ធិលក់នាងទៅឲ្យសាសន៍ដទៃឡើយ ធ្វើដូច្នេះ ជាការបោកប្រាស់។
និក្ខមនំ 21:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើមនុស្សណាលក់កូនស្រី ឲ្យទៅធ្វើជាបាវបំរើគេ រូបកូននោះឯងនឹងចេញទៅដូចជាបាវប្រុសពុំបានទេ បើនាងមិនជាទីពេញចិត្ត ដល់ចៅហ្វាយដែលបានយកនាងហើយ នោះគាត់នឹងបើកឲ្យគេលោះនាងចេញបាន តែគ្មានច្បាប់នឹងលក់នាងឲ្យទៅអ្នកប្រទេសក្រៅណា ក្រោយដែលបានបញ្ឆោតនាងហើយនោះទេ