និក្ខមនំ 21:22-25
និក្ខមនំ 21:22-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលមនុស្សឈ្លោះគ្នា ហើយប៉ះទង្គិចលើស្ត្រីមានផ្ទៃពោះ បណ្ដាលឲ្យនាងរលូតកូន តែគ្មានគ្រោះថ្នាក់អ្វីដល់ជីវិតនាង អ្នកបង្កគ្រោះថ្នាក់នោះត្រូវទទួលទោស តាមបន្ទុកដែលប្តីរបស់នាងនឹងដាក់បន្ទុកលើអ្នកនោះ ហើយត្រូវសងតាមដែលចៅក្រមកំណត់ឲ្យ។ ប៉ុន្តែ ប្រសិនបើមានគ្រោះថ្នាក់ នោះត្រូវសងជីវិតឲ្យធួននឹងជីវិត ភ្នែកឲ្យធួននឹងភ្នែក ធ្មេញឲ្យធួននឹងធ្មេញ ដៃឲ្យធួននឹងដៃ ជើងឲ្យធួននឹងជើង រលាកឲ្យធួននឹងរលាក របួសឲ្យធួននឹងរបួស ជាំឲ្យធួននឹងជាំ។
និក្ខមនំ 21:22-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលឈ្លោះគ្នា ប្រសិនបើមានការជ្រុលជ្រួសទៅលើស្ត្រីមានផ្ទៃពោះ បណ្ដាលឲ្យនាងរលូតកូន តែគ្មានគ្រោះថ្នាក់អ្វីដល់ជីវិតនាងទេ អ្នកបង្កគ្រោះថ្នាក់នោះត្រូវសងជំងឺចិត្ត តាមការទាមទាររបស់ប្ដីនាង ក្រោយពេលអាជ្ញាកណ្ដាលរកខុសត្រូវឲ្យ។ ប៉ុន្តែ បើស្ត្រីនោះមានគ្រោះថ្នាក់ធ្ងន់ធ្ងរ អ្នកបង្កគ្រោះថ្នាក់ត្រូវតែទទួលទោស: ជីវិតសងដោយជីវិត ភ្នែកសងដោយភ្នែក ធ្មេញសងដោយធ្មេញ ដៃសងដោយដៃ ជើងសងដោយជើង ស្នាមរលាកសងដោយស្នាមរលាក ស្នាមរបួសសងដោយស្នាមរបួស ស្នាមជាំសងដោយស្នាមជាំ។
និក្ខមនំ 21:22-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើអ្នកណាឈ្លោះគ្នា ហើយប៉ះទង្គិចលើស្ត្រីមានផ្ទៃពោះឲ្យរលូតកូន តែគ្មានគ្រោះថ្នាក់ទេ នោះត្រូវធ្វើទោសជាមិនខាន តាមបន្ទុកដែលប្ដីរបស់នាងផ្ទុកលើអ្នកនោះ ហើយត្រូវសងគេតាមដែលចៅក្រមកាត់សំរេចឲ្យ ប៉ុន្តែបើមានគ្រោះថ្នាក់ នោះត្រូវសងជីវិតឲ្យធួននឹងជីវិតវិញ ត្រូវសងភ្នែកឲ្យធួននឹងភ្នែក ធ្មេញឲ្យធួននឹងធ្មេញ ដៃឲ្យធួននឹងដៃ ជើងឲ្យធួននឹងជើង រលាកឲ្យធួននឹងរលាក របួសឲ្យធួននឹងរបួស ជាំឲ្យធួននឹងជាំដែរ។