និក្ខមនំ 20:19-20
និក្ខមនំ 20:19-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេនិយាយទៅកាន់លោកម៉ូសេថា៖ «សូមលោកមានប្រសាសន៍មកយើងខ្ញុំចុះ យើងខ្ញុំនឹងស្តាប់លោក សូមកុំឲ្យព្រះទ្រង់មានព្រះបន្ទូលមកយើងខ្ញុំឡើយ ក្រែងយើងខ្ញុំត្រូវស្លាប់»។ លោកម៉ូសេឆ្លើយទៅប្រជាជនថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតព្រះទ្រង់យាងមកដើម្បីល្បងលអ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាកោតខ្លាចព្រះអង្គ ប្រយោជន៍កុំឲ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាប»។
និក្ខមនំ 20:19-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកគេពោលទៅកាន់លោកម៉ូសេថា៖ «សូមលោកមានប្រសាសន៍មកយើងខ្ញុំផ្ទាល់ចុះ យើងខ្ញុំនឹងស្ដាប់លោក។ ប៉ុន្តែ សូមកុំឲ្យព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់យើងខ្ញុំឡើយ ក្រែងលោយើងខ្ញុំត្រូវស្លាប់»។ លោកម៉ូសេឆ្លើយទៅពួកគេវិញថា៖ «កុំខ្លាចអ្វីឡើយ! ព្រះជាម្ចាស់យាងមកដូច្នេះ ដើម្បីល្បងលអ្នករាល់គ្នា និងឲ្យអ្នករាល់គ្នាគោរពកោតខ្លាចព្រះអង្គ កុំឲ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាប»។
និក្ខមនំ 20:19-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេនិយាយនឹងម៉ូសេថា សូមលោកមានប្រសាសន៍មកយើងខ្ញុំរាល់គ្នា តែខ្លួនលោកបានហើយ យើងខ្ញុំនឹងស្តាប់លោក សូមកុំឲ្យព្រះមានបន្ទូលនឹងយើងខ្ញុំឡើយ ក្រែងយើងខ្ញុំត្រូវស្លាប់ ម៉ូសេក៏តបថា កុំខ្លាចអី ដ្បិតព្រះទ្រង់បានយាងមកប្រយោជន៍តែនឹងល្បងអ្នករាល់គ្នាទេ ហើយឲ្យអ្នករាល់គ្នាបានកោតខ្លាចដល់ទ្រង់ ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើអំពើបាបឡើយ