និក្ខមនំ 2:7-9
និក្ខមនំ 2:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ បងស្រីរបស់ទារកទូលបុត្រីផារ៉ោនថា៖ «តើព្រះនាងចង់ឲ្យខ្ញុំម្ចាស់ទៅរកមេដោះ ពីពួកស្ត្រីសាសន៍ហេព្រើរ មកបំបៅកូននេះថ្វាយព្រះនាងឬទេ?» បុត្រីផារ៉ោនមានសវនីយ៍ថា៖ «ទៅចុះ!»។ ដូច្នេះ នាងក៏ទៅហៅម្តាយរបស់កូននោះមក។ បុត្រីផារ៉ោនមានសវនីយ៍ទៅគាត់ថា៖ «ចូរយកកូននេះទៅបំបៅឲ្យខ្ញុំផង ខ្ញុំនឹងឲ្យប្រាក់ឈ្នួលអ្នក»។ ម្តាយក៏យកកូនទៅបំបៅ។
និក្ខមនំ 2:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងស្រីរបស់ទារកចូលមក ហើយទូលបុត្រីព្រះចៅផារ៉ោនថា៖ «តើព្រះនាងចង់ឲ្យខ្ញុំម្ចាស់ទៅរកមេដោះ ក្នុងចំណោមស្ត្រីជាតិហេប្រឺ មកបំបៅកូននេះថ្វាយព្រះនាងឬទេ?»។ បុត្រីព្រះចៅផារ៉ោនឆ្លើយថា៖ «ទៅចុះ!»។ នាងក៏រត់ទៅហៅម្ដាយទារកនោះមក។ បុត្រីព្រះចៅផារ៉ោនមានសវនីយ៍ទៅកាន់គាត់ថា៖ «ចូរយកកូននេះទៅបំបៅឲ្យខ្ញុំផង ខ្ញុំនឹងឲ្យប្រាក់ឈ្នួលអ្នក»។ ម្ដាយក៏យកកូនទៅបំបៅនៅផ្ទះ។
និក្ខមនំ 2:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯបងស្រីរបស់កូនតូចក៏ទូលសួរបុត្រីផារ៉ោនថា តើព្រះនាងចង់ឲ្យខ្ញុំម្ចាស់ទៅរកមេដោះ ពីពួកស្រីសាសន៍ហេព្រើរ មកបំបៅកូននេះឬទេ បុត្រីផារ៉ោនមានសវនីយ៍ថា អើ ទៅចុះ នាងក៏ទៅហៅម្តាយរបស់កូននោះមក បុត្រីផារ៉ោនបង្គាប់ថា ចូរយកកូននេះទៅបំបៅឲ្យខ្ញុំចុះ ខ្ញុំនឹងឲ្យប្រាក់ខែដល់អ្នក ម្តាយក៏យកកូនទៅបំបៅ