និក្ខមនំ 2:23-25
និក្ខមនំ 2:23-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះយូរឆ្នាំក្រោយមក ស្តេចស្រុកអេស៊ីព្ទក៏សុគតទៅ ហើយពួកកូនចៅអ៊ីស្រាអែលដែលរស់ក្នុងភាពជាទាសករ បានស្រែកថ្ងូរ រួចអំពាវនាវដល់ព្រះ ហើយសម្រែកនៃការរងទុក្ខលំបាករបស់គេក៏ឡើងទៅដល់ព្រះ។ ព្រះទ្រង់ឮការស្រែកថ្ងូររបស់គេ ហើយព្រះនឹកចាំពីសេចក្ដីសញ្ញាដែលព្រះអង្គបានតាំងជាមួយលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។ ព្រះទតឃើញពួកកូនចៅអ៊ីស្រាអែល ហើយព្រះក៏ជ្រាបពីទុក្ខលំបាករបស់គេ។
និក្ខមនំ 2:23-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ច្រើនឆ្នាំក្រោយមក ព្រះចៅស្រុកអេស៊ីបសោយទិវង្គត។ កូនចៅអ៊ីស្រាអែលដែលរស់ក្នុងភាពជាទាសករនាំគ្នាស្រែកថ្ងូរ ហើយអង្វរព្រះជាម្ចាស់ សម្រែករបស់គេលាន់ឮឡើងដល់ព្រះអង្គ។ ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ឮសម្រែកថ្ងូររបស់ពួកគេ។ ព្រះអង្គនឹកដល់សម្ពន្ធមេត្រី ដែលព្រះអង្គចងជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។ ព្រះជាម្ចាស់ទតមើលកូនចៅអ៊ីស្រាអែល ហើយព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងពួកគេ។
និក្ខមនំ 2:23-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះយូរបន្តិចទៅស្តេចស្រុកអេស៊ីព្ទទ្រង់សុគតទៅ នោះពួកកូនចៅអ៊ីស្រាអែលគេថ្ងូរឡើង ដោយព្រោះការទុក្ខលំបាក ហើយក៏អំពាវនាវដល់ព្រះ ដោយព្រោះការទុក្ខលំបាករបស់ខ្លួន នោះទ្រង់ក៏ឮ ទ្រង់ឮដំងូររបស់គេ ហើយក៏នឹកចាំពីសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងអ័ប្រាហាំ នឹងអ៊ីសាក ហើយនឹងយ៉ាកុប ព្រះទ្រង់ឃើញពួកកូនចៅអ៊ីស្រាអែល ហើយក៏ជ្រាបដល់សេចក្ដីទុក្ខរបស់គេ។