និក្ខមនំ 2:15-20

និក្ខមនំ 2:15-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ផារ៉ោន​បាន​ឮ​រឿង​នេះ ស្ដេច​ក៏​រក​មធ្យោ‌បាយ​សម្លាប់​លោក​ម៉ូសេ តែ​លោក​ម៉ូសេ​រត់​គេច​ពី​ផារ៉ោន​ទៅ​នៅ​ស្រុក​ម៉ាឌាន ហើយ​លោក​អង្គុយ​នៅ​ក្បែរ​អណ្តូង​ទឹក​មួយ។ រី​ឯ​សង្ឃ​ដែល​នៅ​ស្រុក​ម៉ាឌាន​នោះ មាន​កូន​ស្រី​ប្រាំពីរ​នាក់ ហើយ​នាង​ទាំង​នោះ​នាំ​គ្នា​មក​ដង​ទឹក ចាក់​បំពេញ​ស្នូក​ឲ្យ​ហ្វូង​សត្វ​របស់​ឪពុក​នាង​ផឹក។ ប៉ុន្តែ មាន​ពួក​គង្វាល​ខ្លះ​ទៀត​មក​ដេញ​ពួក​នាង។ លោក​ម៉ូសេ​ក៏​ក្រោក​ឡើង ជួយ​ពួក​នាង ហើយ​ដង​ទឹក​ឲ្យ​ហ្វូង​សត្វ​របស់​ពួក​នាង​ផឹក។ កាល​នាង​ទាំង​នោះ​ទៅ​ជួប​រេហួល​ជា​ឪពុក លោក​ក៏​សួរ​ថា៖ «ម្តេច​បាន​ជា​កូន​ត្រឡប់​មក​ផ្ទះ​ឆាប់​ម៉្លេះ​ថ្ងៃ​នេះ?» ពួក​នាង​ឆ្លើយ​ថា៖ «មាន​សាសន៍​អេស៊ីព្ទ​ម្នាក់​បាន​ជួ​យ​ពួក​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​គង្វាល ហើយ​ក៏​បាន​ដង​ទឹក​ឲ្យ​ហ្វូង​សត្វ​របស់​យើងផឹក​ទៀត​ផង»។ លោក​សួរ​កូន​ថា៖ «តើ​អ្នក​នោះ​នៅ​ឯ​ណា? ហេតុ​អ្វី​បាន​ជា​កូន​មក​ចោល​គាត់​ដូច្នេះ? ចូរ​ហៅ​គាត់​មក ដើម្បី​ឲ្យ​គាត់​បាន​បរិ‌ភោគជា‌មួយ​យើង»។

ចែក​រំលែក
អាន និក្ខមនំ 2

និក្ខមនំ 2:15-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះចៅ​ផារ៉ោន​ក៏​ជ្រាប​រឿង​នេះ​ដែរ ហើយ​ស្ដេច​រក​មធ្យោ‌បាយ​សម្លាប់​លោក​ម៉ូសេ តែ​លោក​ម៉ូសេ​ដឹង​ខ្លួន​ទាន់ ក៏​រត់​គេច​ពី​ព្រះចៅ​ផារ៉ោន​ទៅ​នៅ​ស្រុក​ម៉ាឌាន។ លោក​អង្គុយ​នៅ​ក្បែរ​អណ្ដូង​ទឹក។ លោក​បូជា‌ចារ្យ​នៅ​ស្រុក​ម៉ាឌាន​មាន​កូន​ស្រី​ប្រាំ‌ពីរ​នាក់។ នាង​នាំ​គ្នា​មក​ដង​ទឹក​បំពេញ​ស្នូក​ឲ្យ​ហ្វូង​សត្វ​របស់​ឪពុក​នាង​ផឹក។ ប៉ុន្តែ មាន​ពួក​គង្វាល​មក​ដេញ​ពួក​នាង។ ពេល​នោះ លោក​ម៉ូសេ​ក្រោក​ឡើង ជួយ​ពួក​នាង ព្រម​ទាំង​ដង​ទឹក​ឲ្យ​ហ្វូង​សត្វ​របស់​ពួក​នាង​ផឹក​ទៀត​ផង។ នាង​ទាំង​អស់​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ លោក​រេហួល​ជា​ឪពុក​សួរ​ថា៖ «ថ្ងៃ​នេះ​ហេតុ​អ្វី​បាន​ជា​កូន​ត្រឡប់​មក​ផ្ទះ​ឆាប់​ម៉្លេះ?»។ ពួក​នាង​ឆ្លើយ​ថា៖ «មាន​បុរស​ជន‌ជាតិ​អេស៊ីប​ម្នាក់​បាន​ជួយ​ពួក​យើង ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​គង្វាល ហើយ​គាត់​បាន​ដង​ទឹក​ឲ្យ​ហ្វូង​សត្វ​របស់​យើង​ផឹក​ទៀត​ផង»។ ឪពុក​សួរ​ទៅ​ពួក​នាង​ទៀត​ថា៖ «បុរស​នោះ​នៅ​ឯ​ណា? ហេតុ​អ្វី​បាន​ជា​កូន​មក​ចោល​គាត់​ដូច្នេះ? ចូរ​ទៅ​អញ្ជើញ​គាត់​មក ដើម្បី​ឲ្យ​គាត់​បរិភោគ​ជា​មួយ​យើង»។

ចែក​រំលែក
អាន និក្ខមនំ 2

និក្ខមនំ 2:15-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ផារ៉ោន កាល​ទ្រង់​បាន​ឮ នោះ​ទ្រង់​ក៏​រក​សំឡាប់​ម៉ូសេ តែ​លោក​រត់​ពី​ចំពោះ​ទ្រង់​ចេញ​ទៅ​ឯ​ស្រុក​ម៉ាឌាន ហើយ​ក៏​ឈប់​អង្គុយ​នៅ​ជិត​អណ្តូង​ទឹក​១។ រីឯ​សង្ឃ​នៅ​ស្រុក​ម៉ាឌាន​នោះ លោក​មាន​កូន​ស្រី​៧​នាក់ នាង​ទាំង​នោះ​មក​ដង​ទឹក​ទៅ​ចាក់​បំពេញ​ស្នូក​ឲ្យ​ហ្វូង​សត្វ​របស់​ឪពុក​ផឹក តែ​ពួក​គង្វាល​ចៀម​គេ​មក​បណ្តេញ​នាង​ទាំង​នោះ​វិញ នោះ​ម៉ូសេ​ក៏​ក្រោក​ឡើង​ជួយ​រាំងរា​នាង រួច​យក​ទឹក​ទៅ​ឲ្យ​ហ្វូង​សត្វ​ផឹក លុះ​កាល​នាង​ទាំង​នោះ​ទៅ​ដល់​រេហួល​ជា​ឪពុក​ខ្លួន នោះ​លោក​សួរ​ថា ថ្ងៃ​នេះ​ដូច​ម្តេច​បាន​ជា​ឯង​រាល់​គ្នា​ត្រឡប់​មក​ជា​ឆាប់​ម៉្លេះ នាង​ទាំង​នោះ​ឆ្លើយ​ឡើង​ថា មាន​សាសន៍​អេស៊ីព្ទ​ម្នាក់​បាន​ជួយ ឲ្យ​យើង​ខ្ញុំ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​គង្វាល ហើយ​ក៏​ដង​ទឹក​ឲ្យ​យើង​ខ្ញុំ​សំរាប់​ហ្វូង​សត្វ​ដែរ លោក​ក៏​សួរ​កូន​ថា អ្នក​នោះ​តើ​នៅ​ឯ​ណា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​មក​ចោល​គេ​ដូច្នេះ ចូរ​ហៅ​គេ​មក​បរិភោគ​សិន

ចែក​រំលែក
អាន និក្ខមនំ 2