និក្ខមនំ 2:13-14
និក្ខមនំ 2:13-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃបន្ទាប់ កាលលោកចេញទៅ ឃើញសាសន៍ហេព្រើរពីរនាក់កំពុងតែឈ្លោះគ្នា ក៏និយាយទៅអ្នកដែលធ្វើខុសថា៖ «ហេតុអ្វីបានជាអ្នកវាយគូកនរបស់ខ្លួនដូច្នេះ?» អ្នកនោះឆ្លើយតបថា៖ «តើអ្នកណាបានតែងតាំងអ្នកឲ្យធ្វើជាមេ និងជាចៅក្រមលើយើង? តើអ្នកចង់សម្លាប់ខ្ញុំ ដូចជាអ្នកបានសម្លាប់សាសន៍អេស៊ីព្ទម្នាក់នោះឬ?» ពេលនោះ លោកម៉ូសេភិតភ័យណាស់ ហើយគិតថា៖ «រឿងនេះប្រាកដជាគេដឹងហើយ»។
និក្ខមនំ 2:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃបន្ទាប់ លោកចេញទៅម្ដងទៀត ឃើញជនជាតិហេប្រឺពីរនាក់កំពុងវាយតប់គ្នា។ លោកសួរអ្នកមានកំហុសថា៖ «ហេតុអ្វីបានជាអ្នកវាយបងប្អូនឯងដូច្នេះ?»។ អ្នកនោះឆ្លើយតបថា៖ «នរណាបានតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមរបស់យើង? តើអ្នកគិតសម្លាប់ខ្ញុំ ដូចសម្លាប់ជនជាតិអេស៊ីបម្នាក់នោះដែរឬ?»។ លោកម៉ូសេភិតភ័យយ៉ាងខ្លាំង ហើយនឹកគិតថា៖ «រឿងនេះប្រាកដជាគេដឹងអស់ហើយ»។
និក្ខមនំ 2:13-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដល់ថ្ងៃក្រោយទៀត លោកចេញទៅឃើញសាសន៍ហេព្រើរ២នាក់កំពុងតែឈ្លោះគ្នា ក៏និយាយនឹងអ្នកដែលធ្វើខុសថា ហេតុអ្វីបានជាអ្នកវាយគូកនដូច្នេះ អ្នកនោះឆ្លើយតបថា តើអ្នកណាបានតាំងឯងឲ្យធ្វើជាចៅហ្វាយ ហើយជាចៅក្រមលើយើងរាល់គ្នា តើគិតសំឡាប់អញដូចជាបានសំឡាប់សាសន៍អេស៊ីព្ទម្នាក់នោះទៀតឬអី នោះម៉ូសេមានសេចក្ដីភិតភ័យណាស់ ដោយគិតថា ការនោះប្រាកដជាគេដឹងហើយ