និក្ខមនំ 19:7-8
និក្ខមនំ 19:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកម៉ូសេក៏ត្រឡប់មកវិញ ហើយហៅពួកចាស់ទុំរបស់ប្រជាជនមក ប្រាប់គេអស់ទាំងពាក្យដែលព្រះយេហូវ៉ាបានបង្គាប់លោក។ ប្រជាជនទាំងអស់ក៏ឆ្លើយព្រមគ្នាថា៖ «យើងខ្ញុំសុខចិត្តធ្វើតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូល»។ លោកម៉ូសេក៏នាំយកពាក្យរបស់គេទៅទូលថ្វាយព្រះយេហូវ៉ាវិញ។
និក្ខមនំ 19:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេត្រឡប់មកវិញ កោះហៅពួកព្រឹទ្ធាចារ្យរបស់ប្រជាជន ហើយរៀបរាប់ប្រាប់នូវព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់លោក។ ប្រជាជនទាំងមូលក៏ឆ្លើយព្រមគ្នាឡើងថា៖ «យើងខ្ញុំសុខចិត្តធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូល»។ លោកម៉ូសេនាំយកចម្លើយរបស់ពួកគេ ទៅទូលថ្វាយព្រះអម្ចាស់វិញ។
និក្ខមនំ 19:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះម៉ូសេក៏មកវិញ ហៅប្រជុំពួកចាស់ទុំក្នុងបណ្តាជន ប្រាប់គេតាមអស់ទាំងពាក្យដែលព្រះយេហូវ៉ាទ្រង់បង្គាប់មក ឯពួកជនទាំងឡាយ គេឆ្លើយឡើងថា យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់សេចក្ដី ដែលព្រះយេហូវ៉ាទ្រង់មានបន្ទូលមក នោះម៉ូសេក៏នាំយកពាក្យរបស់គេទៅទូលដល់ព្រះយេហូវ៉ាវិញ