និក្ខមនំ 19:17-18
និក្ខមនំ 19:17-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកម៉ូសេនាំប្រជាជនចេញពីជំរំ ទៅជួបព្រះ ហើយគេក៏ឈរតម្រៀបគ្នានៅជើងភ្នំ។ ឯភ្នំស៊ីណាយក៏ហុយផ្សែងឡើងពេញទាំងអស់ ដ្បិតព្រះយេហូវ៉ាបានយាងចុះមកលើភ្នំ គង់ក្នុងភ្លើង ផ្សែងនោះហុយឡើងដូចជាផ្សែងនៃគុកភ្លើង តួភ្នំទាំងមូលក៏កក្រើករំពើកយ៉ាងខ្លាំង។
និក្ខមនំ 19:17-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេនាំប្រជាជនចេញពីជំរំទៅគាល់ព្រះជាម្ចាស់ ពួកគេឈរនៅជើងភ្នំ។ មានផ្សែងហុយពាសពេញលើភ្នំស៊ីណៃ ដ្បិតព្រះអម្ចាស់ចុះមកលើភ្នំ ព្រះអង្គគង់នៅក្នុងភ្លើង។ ផ្សែងនោះហុយឡើងដូចផ្សែងចេញពីឡ ហើយភ្នំទាំងមូលក៏រញ្ជួយយ៉ាងខ្លាំង។
និក្ខមនំ 19:17-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះម៉ូសេលោកនាំគេចេញពីទីដំឡើងត្រសាលទៅជួបនឹងព្រះ គេឈរដំរៀបគ្នានៅទីជើងភ្នំ ឯភ្នំស៊ីណាយក៏ហុយផ្សែងឡើងពេញទាំងអស់ ដ្បិតព្រះយេហូវ៉ាទ្រង់យាងចុះមកលើភ្នំគង់ក្នុងភ្លើង ផ្សែងនោះហុយឡើងដូចជាផ្សែងនៃគុកភ្លើង តួភ្នំទាំងមូលក៏កក្រើករំពើកយ៉ាងខ្លាំង។