និក្ខមនំ 19:10-11
និក្ខមនំ 19:10-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបប្រជាជនវិញ ដើម្បីញែកគេចេញជាបរិសុទ្ធនៅថ្ងៃនេះ និងថ្ងៃស្អែក ត្រូវឲ្យគេបោកសម្លៀកបំពាក់ ហើយរៀបចំខ្លួនជាស្រេចសម្រាប់ថ្ងៃទីបី ដ្បិតនៅថ្ងៃទីបីនោះ ព្រះយេហូវ៉ានឹងយាងចុះមកលើភ្នំស៊ីណាយ ឲ្យប្រជាជនទាំងអស់ឃើញ។
និក្ខមនំ 19:10-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរវិលទៅរកប្រជាជនវិញ ហើយប្រាប់ពួកគេឲ្យញែកខ្លួនឲ្យបានវិសុទ្ធ នៅថ្ងៃនេះ និងថ្ងៃស្អែក។ ចូរឲ្យពួកគេលាងជម្រះសម្លៀកបំពាក់ផងដែរ។ ត្រូវឲ្យពួកគេត្រៀមខ្លួនជាស្រេច នៅថ្ងៃទីបី ដ្បិតថ្ងៃនោះ យើងនឹងចុះទៅលើភ្នំស៊ីណៃ ឲ្យប្រជាជនទាំងអស់ឃើញ។
និក្ខមនំ 19:10-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរទៅឯពួកជន ដើម្បីនឹងញែកគេឲ្យបរិសុទ្ធនៅថ្ងៃនេះ ហើយថ្ងៃស្អែកផង ត្រូវឲ្យគេបោកខោអាវដែរ ហើយរៀបខ្លួនជាស្រេចឲ្យទាន់ថ្ងៃទី៣ ដ្បិតនៅថ្ងៃទី៣នោះ ព្រះយេហូវ៉ាទ្រង់នឹងយាងចុះមកលើភ្នំស៊ីណាយ ឲ្យគេឃើញ