និក្ខមនំ 18:17-19
និក្ខមនំ 18:17-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឪពុកក្មេកមានប្រសាសន៍មកលោកម៉ូសេថា៖ «អ្វីដែលកូនកំពុងធ្វើនេះ មិនល្អទេ។ ដ្បិតកូននឹងថយកម្លាំងទៅ ព្រមទាំងប្រជាជនដែលនៅជាមួយកូនទៀតដែរ ព្រោះការនេះធ្ងន់ធ្ងរពេក កូនមិនអាចធ្វើតែម្នាក់ឯងបានទេ។ ឥឡូវនេះ ចូរស្តាប់ពុកសិន ពុកនឹងទូន្មានកូន ក៏សូមឲ្យព្រះគង់ជាមួយកូនផង! កូនត្រូវធ្វើជាតំណាងឲ្យប្រជាជននៅចំពោះព្រះ ហើយយករឿងរបស់គេទៅទូលថ្វាយព្រះ
និក្ខមនំ 18:17-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឪពុកក្មេកមានប្រសាសន៍មកលោកម៉ូសេទៀតថា៖ «របៀបដែលកូនធ្វើនេះ មិនល្អទេ! ធ្វើដូច្នេះនាំឲ្យកូន និងប្រជាជនដែលនៅជាមួយនឿយហត់ទាំងអស់គ្នា។ ការងារនេះធ្ងន់ធ្ងរពេក កូនមិនអាចធ្វើតែម្នាក់ឯងទេ។ ឥឡូវនេះ ចូរស្ដាប់ដំបូន្មានរបស់ពុក ហើយសូមព្រះជាម្ចាស់គង់ជាមួយកូន! ចូរកូនធ្វើជាតំណាងរបស់ប្រជាជន នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ចូរយករឿងរ៉ាវរបស់ពួកគេទៅទូលថ្វាយព្រះអង្គ។
និក្ខមនំ 18:17-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឪពុកក្មេកម៉ូសេក៏និយាយថា ដែលឯងធ្វើដូច្នោះ នោះមិនស្រួលទេ ដ្បិតយ៉ាងនោះឯងនឹងថយកំឡាំងទៅ ព្រមទាំងកំឡាំងនៃបណ្តាជនដែលនៅជាមួយនឹងឯងផង ពីព្រោះការនេះហួសកំឡាំងឯងហើយ នឹងធ្វើតែម្នាក់ឯងមិនបានទេ ឥឡូវនេះ ចូរស្តាប់សិន អញនឹងទូន្មានឯងបន្តិច ក៏សូមឲ្យព្រះគង់ជាមួយនឹងឯងផង គឺឲ្យឯងបានឈរជាជំនួសបណ្តាជនទាំងឡាយនៅចំពោះព្រះ ដើម្បីនឹងនាំរឿងគេទាំងប៉ុន្មានទៅទូលដល់ទ្រង់