និក្ខមនំ 14:29-31
និក្ខមនំ 14:29-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ កូនចៅអ៊ីស្រាអែលវិញ គេដើរនៅកណ្ដាលសមុទ្រតាមដីគោក ដោយមានទឹកជាកំផែងនៅពីខាងស្តាំ និងខាងឆ្វេងពួកគេ។ ដូច្នេះ នៅថ្ងៃនោះ ព្រះយេហូវ៉ាបានសង្គ្រោះពួកអ៊ីស្រាអែល ឲ្យរួចពីកណ្ដាប់ដៃសាសន៍អេស៊ីព្ទ ហើយពួកអ៊ីស្រាអែលបានឃើញខ្មោចសាសន៍អេស៊ីព្ទរាយនៅតាមឆ្នេរសមុទ្រ។ ពួកអ៊ីស្រាអែលបានឃើញការយ៉ាងធំ ដែលព្រះយេហូវ៉ាបានធ្វើទាស់នឹងសាសន៍អេស៊ីព្ទ ហើយបណ្ដាជនក៏កោតខ្លាចដល់ព្រះយេហូវ៉ា ហើយពួកគេជឿដល់ព្រះយេហូវ៉ា និងលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។
និក្ខមនំ 14:29-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចំណែកឯជនជាតិអ៊ីស្រាអែលវិញ គេបានដើរតាមបាតសមុទ្រ ដោយមានទឹកសមុទ្រដូចកំពែងអមសងខាងពួកគេ។ នៅថ្ងៃនោះ ព្រះអម្ចាស់បានសង្គ្រោះជនជាតិអ៊ីស្រាអែល ឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ ជនជាតិអ៊ីស្រាអែលឃើញសាកសពជនជាតិអេស៊ីបនៅតាមឆ្នេរសមុទ្រ។ ជនជាតិអ៊ីស្រាអែលឃើញឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់ ដែលបានប្រហារជនជាតិអេស៊ីប។ ហេតុនេះហើយបានជាប្រជាជនកោតខ្លាចព្រះអម្ចាស់។ ពួកគេជឿលើព្រះអម្ចាស់ និងលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។
និក្ខមនំ 14:29-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែពួកកូនចៅអ៊ីស្រាអែលបានដើរនៅកណ្តាលសមុទ្រតាមដីគោកវិញ ដោយមានទឹកជាកំផែងនៅពីខាងស្តាំនឹងខាងឆ្វេង។ ដូច្នេះនៅថ្ងៃនោះឯង ព្រះយេហូវ៉ាទ្រង់បានជួយពួកអ៊ីស្រាអែល ឲ្យរួចពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ ហើយពួកអ៊ីស្រាអែល បានឃើញខ្មោចពួកសាសន៍អេស៊ីព្ទរាយនៅតាមឆ្នេរសមុទ្រ ក៏បានឃើញការយ៉ាងធំដែលស្នាដៃនៃព្រះយេហូវ៉ាបានធ្វើដល់សាសន៍អេស៊ីព្ទ នោះគេក៏មានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយក៏ជឿដល់ព្រះយេហូវ៉ា ព្រមទាំងដល់ម៉ូសេជាអ្នកបំរើទ្រង់ផង។