និក្ខមនំ 14:21-23
និក្ខមនំ 14:21-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកម៉ូសេក៏លើកដៃទៅលើសមុទ្រ ហើយព្រះយេហូវ៉ាច្រានផាត់សមុទ្រចេញ ដោយកម្លាំងខ្យល់ពីទិសខាងកើត ដែលបក់យ៉ាងខ្លាំងពេញមួយយប់ ធ្វើឲ្យសមុទ្រទៅជាដីគោក ហើយទឹកក៏ញែកចេញពីគ្នា។ កូនចៅអ៊ីស្រាអែលនាំគ្នាចូលទៅកណ្ដាលសមុទ្រ តាមដីគោក ដោយមានទឹកជាកំផែងនៅខាងស្តាំ និងខាងឆ្វេងពួកគេ។ ពួកអេស៊ីព្ទដេញតាមពីក្រោយ ហើយចូលទៅកណ្ដាលសមុទ្រ មានទាំងសេះរបស់ផារ៉ោន រទេះចម្បាំង និងពលសេះរបស់ស្ដេចទាំងអស់។
និក្ខមនំ 14:21-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេលើកដៃតម្រង់ទៅសមុទ្រ ពេញមួយយប់នោះ ព្រះអម្ចាស់ធ្វើឲ្យមានខ្យល់បក់ពីទិសខាងកើតយ៉ាងខ្លាំង រុញច្រានទឹកសមុទ្រ ធ្វើឲ្យទឹកសមុទ្ររីងស្ងួត។ ផ្ទៃទឹកក៏ញែកចេញពីគ្នា ហើយជនជាតិអ៊ីស្រាអែលនាំគ្នាដើរតាមបាតសមុទ្រ ដោយមានទឹកសមុទ្រដូចកំពែងនៅសងខាងពួកគេ។ កងទ័ពអេស៊ីប ទាំងសេះរបស់ព្រះចៅផារ៉ោន ទាំងរទេះចម្បាំង និងទ័ពសេះទាំងប៉ុន្មាន ដែលដេញតាមពីក្រោយ ក៏ចូលទៅកណ្ដាលសមុទ្រដែរ។
និក្ខមនំ 14:21-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះម៉ូសេក៏លើកដៃទៅលើសមុទ្រ ហើយព្រះយេហូវ៉ាទ្រង់ច្រានផាត់សមុទ្រចេញ ដោយកំឡាំងខ្យល់ពីខាងកើត ដែលបក់យ៉ាងខ្លាំងពេញ១យប់នោះ ទ្រង់ធ្វើឲ្យទឹកបានញែកចេញពីគ្នា ឲ្យសមុទ្រទៅជាគោកវិញ រួចពួកកូនចៅអ៊ីស្រាអែល គេក៏ចូលទៅនាកណ្តាលសមុទ្រ តាមដីគោក ហើយមានទឹកជាកំផែងនៅខាងស្តាំ នឹងខាងឆ្វេងគេ ពួកសាសន៍អេស៊ីព្ទក៏ប្រឹងដេញចូលទៅ ត្រង់កណ្តាលសមុទ្រតាមគេ ព្រមទាំងសេះផារ៉ោន នឹងរទេះចំបាំង ហើយទាំងពលសេះទ្រង់ផង