និក្ខមនំ 14:19-20
និក្ខមនំ 14:19-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ទេវតារបស់ព្រះដែលនាំមុខពួកអ៊ីស្រាអែល ក៏ត្រឡប់ទៅនៅខាងក្រោយពួកគេវិញ ហើយបង្គោលពពកក៏ចេញពីមុខពួកគេ ទៅនៅខាងក្រោយដែរ។ ពពកនោះស្ថិតនៅចន្លោះកងទ័ពអេស៊ីព្ទ និងកងទ័ពអ៊ីស្រាអែល ធ្វើឲ្យម្ខាងងងឹត ហើយម្ខាងទៀតភ្លឺនៅពេលយប់ ធ្វើឲ្យកងទ័ពទាំងពីរមិនបានមកជិតគ្នាឡើយ នៅពេញមួយយប់។
និក្ខមនំ 14:19-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទេវតា*របស់ព្រះជាម្ចាស់ ដែលពីមុននៅខាងមុខជនជាតិអ៊ីស្រាអែល បានទៅនៅខាងក្រោយពួកគេ រីឯដុំពពក*ដែលនៅខាងមុខ ក៏ទៅនៅខាងក្រោយពួកគេដែរ។ ដុំពពកនោះស្ថិតនៅចន្លោះកងទ័ពអេស៊ីប និងកងទ័ពអ៊ីស្រាអែល។ ដុំពពកនោះធ្វើឲ្យងងឹតម្ខាង និងធ្វើឲ្យម្ខាងទៀតភ្លឺនៅពេលយប់។ ហេតុនេះហើយបានជាពេញមួយយប់ កងទ័ពទាំងពីរមិនបានចូលទៅជិតគ្នាឡើយ។
និក្ខមនំ 14:19-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះទេវតានៃព្រះដែលបាននាំមុខពួកអ៊ីស្រាអែល ទ្រង់ក៏ត្រឡប់ទៅនៅខាងក្រោយវិញ ហើយបង្គោលពពកក៏ចេញពីមុខទៅនៅខាងក្រោយដែរ ពពកនោះស្ថិតនៅជាកណ្តាលពួកសាសន៍អេស៊ីព្ទ នឹងពួកអ៊ីស្រាអែលក៏ងងឹតខាងម្ខាង ហើយភ្លឺខាងម្ខាង នៅវេលាយប់ បានជាពួកទាំង២នោះមិនបានមកជិតគ្នា នៅវេលាយប់នោះឡើយ