និក្ខមនំ 12:8-12

និក្ខមនំ 12:8-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គេ​ត្រូវ​អាំង​សាច់​បរិ‌ភោគ​ជា‌មួយ​នំបុ័ង​ឥត​ដំបែ និង​បន្លែ​ល្វីង​នៅ​យប់​នោះ។ មិន​ត្រូវ​បរិ‌ភោគ​ឆៅ ឬ​ស្ងោរ​ឡើយ គឺ​ត្រូវ​អាំង​ឲ្យ​នៅ​ជាប់​ទាំង​ក្បាល​ទាំង​ជើង និង​គ្រឿង​ក្នុង​ផង។ កុំ​ឲ្យ​មាន​សល់​ដល់​ព្រឹក​ស្អែក បើ​មាន​សល់​អ្វី​ដល់​ព្រឹក​នោះ ត្រូវ​ដុត​ចោល។ ត្រូវ​បរិ‌ភោគ​បែប​យ៉ាង​នេះ គឺ​ដោយ​ក្រវាត់​ចង្កេះ ពាក់​ស្បែក​ជើង ទាំង​កាន់​ដំបង​នៅ​ដៃ ហើយ​ត្រូវ​បរិ‌ភោគ​ឲ្យ​រហ័ស​បំផុត នេះ​ជា​ពិធី​បុណ្យ​រំលង​របស់​ព្រះ‌យេហូវ៉ា។ នៅ​យប់​នោះ យើង​នឹង​ឆ្លង​កាត់​ស្រុក​អេស៊ីព្ទ ហើយ​វាយ​អស់​ទាំង​កូន​ច្បង​ក្នុង​ស្រុក​អេស៊ីព្ទ ទាំង​មនុស្ស​ទាំង​សត្វ យើង​នឹង​ដាក់​ទោស​ព្រះ​ទាំង​អស់​របស់​ស្រុក​អេស៊ីព្ទ គឺ​យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន និក្ខមនំ 12

និក្ខមនំ 12:8-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​យប់​នោះ ត្រូវ​យក​សាច់​ទៅ​អាំង រួច​បរិភោគ​ជា​មួយ​នំប៉័ង​ឥត​មេ និង​បន្លែ​ល្វីង។ មិន​ត្រូវ​បរិភោគ​សាច់​ឆៅ ឬ​ស្ងោរ​ទេ គឺ​ត្រូវ​បរិភោគ​សាច់​អាំង​ទាំង​មូល​តែ​ម្ដង ដោយ​មាន​ក្បាល ជើង និង​គ្រឿង​ក្នុង​ផង។ មិន​ត្រូវ​ទុក​អ្វី​ឲ្យ​នៅ​សល់​រហូត​ដល់​ថ្ងៃ​ស្អែក​ឡើយ បើ​មាន​អ្វី​ដែល​នៅ​សេស‌សល់ នោះ​ត្រូវ​ប្រមូល​ដុត​ឲ្យ​អស់។ នៅ​ពេល​បរិភោគ ត្រូវ​ក្រវាត់​ចង្កេះ ពាក់​ស្បែក​ជើង កាន់​ដំបង ដូច​រៀបចំ​ខ្លួន​ចេញ​ដំណើរ ហើយ​ត្រូវ​បរិភោគ​ឲ្យ​រហ័ស។ នេះ​ជា​ពិធី​បុណ្យ​ចម្លង*​ថ្វាយ​ព្រះ‌អម្ចាស់”។ នៅ​យប់​នោះ យើង​នឹង​ឆ្លង​កាត់​ស្រុក​អេស៊ីប ហើយ​ប្រហារ​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ ទាំង​មនុស្ស ទាំង​សត្វ។ យើង​ជា​ព្រះ‌អម្ចាស់ យើង​នឹង​ដាក់​ទោស​ព្រះ​ក្លែងក្លាយ​ទាំង​អស់​របស់​ជន‌ជាតិ​អេស៊ីប។

ចែក​រំលែក
អាន និក្ខមនំ 12

និក្ខមនំ 12:8-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ត្រូវ​ឲ្យ​គេ​អាំង​សាច់ យក​ទៅ​បរិភោគ​ជា​មួយ​នឹង​នំបុ័ង​ឥត​ដំបែ ហើយ​នឹង​បន្លែ​ល្វីង​នៅ​យប់​នោះ​ឯង មិន​ត្រូវ​បរិភោគ​ឆៅ​ឬ​ស្ងោរ​ទេ គឺ​ត្រូវ​អាំង​វិញ ឲ្យ​មាន​ជាប់​ទាំង​ក្បាល​ទាំង​ជើង ហើយ​នឹង​អាការៈ​ខាង​ក្នុង​ផង កុំ​ទុក​ឲ្យ​អ្វី​នៅ​សល់​ដល់​ព្រឹក​ឲ្យ​សោះ បើ​មាន​សល់​អ្វី​ដល់​ព្រឹក នោះ​ត្រូវ​ដុត​ចោល​វិញ ហើយ​ត្រូវ​បរិភោគ​បែប​យ៉ាង​នេះ គឺ​ដោយ​ក្រវាត់​ចង្កេះ ពាក់​ស្បែក​ជើង​ទាំង​កាន់​ដំបង​នៅ​ដៃ ហើយ​ត្រូវ​បរិភោគ​ឲ្យ​រហ័ស​ផង នេះ​ជា​ដំណើរ​រំលង​នៃ​ព្រះ‌យេហូវ៉ា ដ្បិត​នៅ​យប់​នោះ​អញ​នឹង​ដើរ​កាត់​ស្រុក​អេស៊ីព្ទ ហើយ​នឹង​វាយ​អស់​ទាំង​កូន​ច្បង​នៅ​ក្នុង​ស្រុក ចាប់​តាំង​ពី​មនុស្ស​ដល់​សត្វ ព្រម​ទាំង​ធ្វើ​ទោស​ដល់​អស់​ទាំង​ព្រះ​នៃ​ស្រុក​អេស៊ីព្ទ​ផង គឺ​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា

ចែក​រំលែក
អាន និក្ខមនំ 12