និក្ខមនំ 1:9-12

និក្ខមនំ 1:9-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​ប្រជា‌រាស្ត្រ​របស់​ខ្លួន​ថា៖ «មើល៍! ប្រជា‌ជនអ៊ីស្រា‌អែល​មាន​គ្នា​កាន់​តែ​ច្រើន​ឡើង ហើយ​ក៏​កាន់​តែ​មាន​កម្លាំង​ជាង​ពួក​យើង​ដែរ។ ឥឡូវ​នេះ យើង ត្រូវ​ប្រព្រឹត្ត​នឹង​គេ​ដោយ​ប្រាជ្ញា ក្រែង​គេ​ចម្រើនគ្នា​ច្រើន​ឡើង ហើយ​ប្រសិន‌បើ​មាន​សង្គ្រាម​កើត​ឡើង ពួក‌គេ​មុខ​ជា​ចូល​ដៃ​ជា‌មួយ​ខ្មាំង​សត្រូវ​ដើម្បី​ច្បាំង​នឹង​យើង រួច​នាំ​គ្នា​រត់​ចេញ​ពី​ស្រុក»។ ដូច្នេះ គេ​ក៏​ដាក់​ឲ្យ​មាន​ពួក​តម្រួតត្រួត​ត្រា ដើម្បី​ធ្វើ​ទុក្ខ​ពួក​អ៊ីស្រា‌អែល ដោយ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។ ពួក​អ៊ីស្រា‌អែល​បាន​សង់​ក្រុង​ពីថំ និង​ក្រុង​រ៉ាមសេស សម្រាប់​ជា​ឃ្លាំង​ថ្វាយ​ផារ៉ោន។ ប៉ុន្តែ ដែល​ធ្វើ​ទុក្ខ​គេ​ប៉ុណ្ណា នោះ​គេ​ក៏​ចម្រើន​ជា​ច្រើន ទាំង​សាយ​ពេញ‌ពាស​ឡើង​ប៉ុណ្ណោះ​ដែរ ហើយ​សាសន៍​អេស៊ីព្ទ​មាន​ការ​ភ័យ​ខ្លាច ដោយ​ព្រោះ​ប្រជា‌ជន​អ៊ីស្រា‌អែល។

ចែក​រំលែក
អាន និក្ខមនំ 1

និក្ខមនំ 1:9-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជា‌ជន​អេស៊ីប​ថា៖ «ឥឡូវ​នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​ពួក​យើង។ ដូច្នេះ យើង​ត្រូវ​មាន​វិធាន‌ការ​ទប់‌ស្កាត់​ពួក​គេ កុំ​ឲ្យ​កើន​ចំនួន​ច្រើន​ឡើង​ទៀត។ បើ​មិន​ដូច្នោះ​ទេ ពេល​ណា​កើត​សង្គ្រាម ពួក​គេ​មុខ​ជា​ចូល​ដៃ​ជា​មួយ​ខ្មាំង​សត្រូវ ដើម្បី​វាយ​យើង ហើយ​នាំ​គ្នា​រត់​ចេញ​ពី​ស្រុក»។ ជន‌ជាតិ​អេស៊ីប​បាន​តែង‌តាំង​មេ​ត្រួត‌ត្រា​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ដើម្បី​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។ ជន‌ជាតិ​អ៊ីស្រា‌អែល​សង់​ក្រុង​ពីថំ និង​ក្រុង​រ៉ាម‌សេស សម្រាប់​ដាក់​ភោគ​ទ្រព្យ​របស់​ព្រះចៅ​ផារ៉ោន។ ប៉ុន្តែ ជន‌ជាតិ​អេស៊ីប​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រា‌អែល​រឹត​តែ​ខ្លាំង​យ៉ាង​ណា ជន‌ជាតិ​អ៊ីស្រា‌អែល​កើន​ចំនួន​រឹត​តែ​ច្រើន​ឡើង ហើយ​រស់​នៅ​ពាស‌ពេញ​ស្រុក​យ៉ាង​នោះ​ដែរ ជា​ហេតុ​បណ្ដាល​ឲ្យ​ជន‌ជាតិ​អេស៊ីប​ភ័យ​ខ្លាច។

ចែក​រំលែក
អាន និក្ខមនំ 1

និក្ខមនំ 1:9-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​មាន​បន្ទូល​ទៅ​បណ្តា​រាស្ត្រ​របស់​ទ្រង់​ថា មើល ពួក​ជន‌ជាតិ​អ៊ីស្រាអែល​គេ​មាន​គ្នា​ច្រើន ក៏​ស្តុក‌ស្តម្ភ​ជាង​ពួក​យើង​ហើយ ចូរ​យើង​ប្រព្រឹត្ត​នឹង​គេ​ដោយ​ប្រាជ្ញា ក្រែង​គេ​ចំរើន​ជា​ច្រើន​ឡើង ហើយ​បើ​កាល​ណា​កើត​មាន​ចំបាំង នោះ​គេ​នឹង​ចូល​ទៅ​ខាង​ពួក​ខ្មាំង​សត្រូវ ដើម្បី​ច្បាំង​នឹង​យើង​វិញ រួច​ចេញ​ពី​ស្រុក​បាត់​ទៅ ដូច្នេះ​គេ​ក៏​ដាក់​ឲ្យ​មាន​នាយ​ដំរួត សំរាប់​នឹង​ធ្វើ​ទុក្ខ​ដល់​ពួក​អ៊ីស្រាអែល​ដោយ​ការ​នឿយ​លំបាក​ជា​ច្រើន ពួក​អ៊ីស្រាអែល​បាន​កសាង​ក្រុង​ពីថំ នឹង​រ៉ាមសេស សំរាប់​ជា​ឃ្លាំង​ថ្វាយ​ផារ៉ោន ប៉ុន្តែ​ដែល​ធ្វើ​ទុក្ខ​គេ​ប៉ុណ្ណា នោះ​គេ​ក៏​ចំរើន​ជា​ច្រើន ទាំង​សាយ​ពេញ‌ពាស​ឡើង​ប៉ុណ្ណោះ​ដែរ ហើយ​សាសន៍​អេស៊ីព្ទ​មាន​សេចក្ដី​ធុញ‌ទ្រាន់ ដោយ​ព្រោះ​ជន‌ជាតិ​អ៊ីស្រាអែល

ចែក​រំលែក
អាន និក្ខមនំ 1