និក្ខមនំ 1:13-14
និក្ខមនំ 1:13-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ពួកអេស៊ីព្ទបានបង្ខំឲ្យប្រជាជនអ៊ីស្រាអែលធ្វើការយ៉ាងធ្ងន់ធ្ងរ ហើយធ្វើឲ្យជីវិតគេជូរល្វីងដោយការនឿយលំបាក គឺប្រើឲ្យធ្វើបាយអ និងធ្វើដុំឥដ្ឋ ព្រមទាំងធ្វើការនៅស្រែចម្ការគ្រប់មុខ។ ការងារដែលគេបង្ខំឲ្យធ្វើទាំងប៉ុន្មាន សុទ្ធតែជាការងារយ៉ាងតឹងរ៉ឹងទាំងអស់។
និក្ខមនំ 1:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ជនជាតិអេស៊ីបចាត់ទុកជនជាតិអ៊ីស្រាអែលជាទាសករ ហើយបង្ខិតបង្ខំឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរ។ គេធ្វើឲ្យជនជាតិអ៊ីស្រាអែលវេទនាខ្លោចផ្សា គឺប្រើឲ្យជាន់ដីឥដ្ឋ ធ្វើដុំឥដ្ឋ និងធ្វើការគ្រប់មុខនៅតាមស្រែចម្ការ ពោលគឺប្រើឲ្យធ្វើការងារដ៏ធ្ងន់ធ្ងរគ្រប់យ៉ាង។
និក្ខមនំ 1:13-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក៏ចាប់ប្រើគេឲ្យធ្វើការយ៉ាងតឹងរ៉ឹង ព្រមទាំងធ្វើឲ្យជីវិតគេ មានសេចក្ដីជូរល្វីង ដោយការលំបាកវេទនា គឺប្រើឲ្យធ្វើបាយអនឹងឥដ្ឋ ព្រមទាំងការនៅចំការគ្រប់មុខផង ឯការដែលគេចាប់ប្រើឲ្យធ្វើទាំងប៉ុន្មាននោះសុទ្ធតែការយ៉ាងតឹងរ៉ឹងទាំងអស់។