នាងអេសធើរ 9:1
នាងអេសធើរ 9:1 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះដល់ខែទីដប់ពីរ ដែលជាខែផល្គុន នៅថ្ងៃទីដប់បីនោះ កាលរាជបញ្ជា និងរាជក្រឹត្យរបស់ស្តេចហៀបនឹងត្រូវបានគេអនុវត្ត នៅថ្ងៃដដែលនោះឯង កាលខ្មាំងសត្រូវរបស់សាសន៍យូដា សង្ឃឹមថានឹងមានអំណាចលើពួកគេ នោះស្ថានភាពក៏បានផ្លាស់ប្ដូរ គឺពួកសាសន៍យូដាបានត្រឡប់ជាមានអំណាចលើអស់អ្នកដែលស្អប់គេនោះវិញ។
នាងអេសធើរ 9:1 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃទីដប់នៃខែទីដប់ពីរ ត្រូវនឹងខែផល្គុន គឺជាថ្ងៃដែលរាជបញ្ជា និងរាជក្រឹត្យ ត្រូវអនុវត្តជាធរមាន។ ថ្ងៃដែលខ្មាំងសត្រូវរបស់ជនជាតិយូដាសង្ឃឹមថា កិនកម្ទេចជនជាតិយូដានោះ បានប្រែក្លាយទៅជាថ្ងៃ ដែលជនជាតិយូដាកិនកម្ទេចខ្មាំងសត្រូវរបស់ខ្លួនទៅវិញ។
នាងអេសធើរ 9:1 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះដល់ថ្ងៃ១៣ នៅខែ១២ ជាខែផល្គុន កាលព្រះរាជឱង្ការ នឹងបង្គាប់របស់ស្តេចបានជិតដល់កំរិតហើយ គឺជាថ្ងៃដែលពួកខ្មាំងសត្រូវរបស់សាសន៍យូដា បានសង្ឃឹមថា នឹងឡើងមានអំណាចលើគេបាន (តែពួកយូដាបានត្រឡប់ជាមានអំណាចលើពួកអ្នក ដែលស្អប់ដល់គេវិញ)