នាងអេសធើរ 5:3-14

នាងអេសធើរ 5:3-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​ថា អេសធើរ អគ្គ‌មហេសី​អើយ តើ​ព្រះ‌នាង​មក​ចង់​បាន​អ្វី តើ​គិត​ចង់​សូម​អ្វី យើង​នឹង​បើក​ឲ្យ​តាម​ព្រះ‌នាង​សូម ទោះ​បើ​ដល់​នគរ​១​ចំហៀង​ផង អេសធើរ​ទូល​ថា បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ នោះ​សូម​ព្រះ‌ករុណា នឹង​ហាម៉ាន​យាង​ទៅ​សោយ​លៀង ដែល​ខ្ញុំ​ម្ចាស់​បាន​រៀប​ថ្វាយ​នៅ​ថ្ងៃ​នេះ។ ដូច្នេះស្តេច​ទ្រង់​ក៏​បង្គាប់​គេ​ថា ចូរ​ទៅ​ប្រាប់​ហាម៉ាន​ឲ្យ​ប្រញាប់​ឡើង ដើម្បី​ឲ្យ​បាន​សំរេច​ដូច​ព្រះ‌នាង​បាន​ថា យ៉ាង​នោះស្តេចនឹង​ហាម៉ាន​បាន​មក​សោយ​លៀង ដែល​អេសធើរ​បាន​រៀបចំ​ថ្វាយ កំពុង​តែ​លៀង​ស្រា​ទំពាំង‌បាយ‌ជូរ នោះ​ស្តេច​មាន​បន្ទូល​សួរ​អេសធើរ​ថា តើ​ព្រះ‌នាង​ចង់​បាន​អ្វី យើង​នឹង​បើក​ឲ្យ តើ​គិត​សូម​អ្វី ទោះ​បើ​ដល់​នគរ​១​ចំហៀង​ក៏​ដោយ គង់​តែ​បាន​សំរេច​ឲ្យ​ព្រះ‌នាង​ដែរ អេសធើរ​ទូល​ឆ្លើយ​ថា សេចក្ដី​សំណូម​របស់​ខ្ញុំ​ម្ចាស់ នឹង​សេចក្ដី​ដែល​ខ្ញុំ​ម្ចាស់​ចង់​បាន គឺ​បើ​ព្រះ‌ករុណា​ប្រោស​មេត្តា​ដល់​ខ្ញុំ​ម្ចាស់ ហើយ​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ​នឹង​ប្រោស​ប្រទាន​ដល់​ខ្ញុំ​ម្ចាស់ តាម​សេចក្ដី​សំណូម ហើយ​សំរេច​តាម​សេចក្ដី​ដែល​ខ្ញុំ​ម្ចាស់​ចង់​បាន​ដែរ នោះ​សូម​ព្រះ‌ករុណា នឹង​ហាម៉ាន​យាង​មក​សោយ​លៀង ដែល​ខ្ញុំ​ម្ចាស់នឹង​រៀបចំ​ថ្វាយ​នៅ​ថ្ងៃ​ស្អែក​ទៀត នោះ​ខ្ញុំ​ម្ចាស់​នឹង​ធ្វើ​តាម​ដែល​ព្រះ‌ករុណា​បាន​មាន​បន្ទូល​ហើយ។ នៅ​ថ្ងៃ​នោះ ហាម៉ាន​ក៏​ចេញ​ទៅ ដោយ​មាន​ចិត្ត​អំណរ​អរ​រីក‌រាយ តែ​កាល​លោក​ឃើញ​ម៉ា‌ដេកាយ​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង ដែល​មិន​ឈរ​ឡើង ឬ​កំរើក​គោរព​នៅ​មុខ​ខ្លួន នោះ​លោក​មាន​ពេញ​ដោយ​សេចក្ដី​ឃោរ‌ឃៅ​ចំពោះ​ម៉ា‌ដេកាយ ប៉ុន្តែលោក​ទ្រាំ​អត់​នៅ ហួស​ទៅ​ឯ​ផ្ទះ​ខ្លួន​ទៅ រួច​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ពួក​មិត្រ​សំឡាញ់ នឹង​សេរែស ជា​ប្រពន្ធ​ខ្លួន​មក ហើយ​ថ្លែង​ពី​សេចក្ដី​រុងរឿង​នៃ​ទ្រព្យ​សម្បត្តិ​ខ្លួន ពី​កូន​ចៅ​ដែល​មាន​ច្រើន​ដល់​ម៉្លេះ នឹង​ពី​ស្តេច​បាន​ដំកើង​ងារ​ខ្លួន ហើយ​តាំង​ឡើង​ខ្ពស់​ជាង​អស់​ពួក​អ្នក​ជា​ប្រធាន នឹង​ពួក​ជំនិត​ទ្រង់​ទាំង​ប៉ុន្មាន លោក​ក៏​ថ្លែង​នេះ​ទៀត​ថា អេសធើរ អគ្គ‌មហេសី មិន​បើក​ឲ្យ​អ្នក​ណា​ចូល​ទៅ​ជា​មួយ​នឹង​ស្តេច ដើម្បី​បរិភោគ​លៀង ដែល​ព្រះ‌នាង​រៀបចំ​នោះ​ទេ បើក​ឲ្យ​តែ​អញ​១​ប៉ុណ្ណោះ ហើយ​ដល់​ថ្ងៃ​ស្អែក ព្រះ‌នាង​ក៏​អញ្ជើញ​អញ​ទៅ ជា​មួយ​នឹង​ស្តេច​ម្តង​ទៀត ប៉ុន្តែដែល​អញ​នៅ​ឃើញ​ម៉ា‌ដេកាយ ជា​សាសន៍​យូដា​នោះ អង្គុយ​នៅ​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង​ដរាប​ណា នោះ​ស‌គុណ​ទាំង​ប៉ុន្មាន​នេះ​មិន​ជា​អ្វី​ដល់​អញ​ទេ នោះ​សេរែស ជា​ប្រពន្ធ​លោក នឹង​ពួក​សំឡាញ់​ទាំង​ប៉ុន្មាន​ក៏​និយាយ​ឡើង​ថា ត្រូវ​ឲ្យ​គេ​ដំឡើង​ឈើ​កំពស់​៥០​ហត្ថ រួច​ដល់​ព្រឹក​ឡើង ឲ្យ​ចូល​ទៅ​ទូល​សូម​ច្បាប់​ស្តេច ដើម្បី​យក​ម៉ា‌ដេកាយ​នេះ​ទៅ​ចង​ក​ព្យួរ​ទៅ ដូច្នេះ លោក​នឹង​ចូល​ទៅ​ពិសា​លៀង​ជា​មួយ​នឹង​ស្តេច ដោយ​អំណរ​បាន ដំណើរ​នោះ​បាន​ពេញ​ចិត្ត​ដល់​ហាម៉ាន លោក​ក៏​ឲ្យ​គេ​ដំឡើង​ឈើ​សំរាប់​ព្យួរ​នោះ​ឡើង។

ចែក​រំលែក
អាន នាងអេសធើរ 5

នាងអេសធើរ 5:3-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «អេសធើរ អគ្គ‌មហេសី​អើយ តើ​ព្រះ‌នាង​មក​ចង់​បាន​អ្វី តើ​គិត​ចង់​សូម​អ្វី យើង​នឹង​បើក​ឲ្យ​តាម​ព្រះ‌នាង​សូម ទោះ​បើ​ដល់​នគរ​មួយ​ចំហៀង​ក៏​ដោយ»។ ព្រះ​នាង​អេសធើរ​ទូល​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ សូម​ព្រះ‌ករុណា និង​លោក​ហាម៉ាន ស្ដេច​យាង និង​អញ្ជើញ​ទៅ​ចូល​រួម​ពិធី​ជប់​លៀង ដែល​ខ្ញុំ​ម្ចាស់​បាន​រៀប​ថ្វាយ​នៅ​ថ្ងៃ​នេះ»។ ដូច្នេះ ស្ដេច​ក៏​បង្គាប់​គេ​ថា៖ «ចូរ​ទៅ​ហៅ​ហាម៉ាន​ឲ្យ​មក​ជា​ប្រញាប់ ដើម្បី​សម្រេច​តាម​បំណង​ព្រះ‌នាង​អេសធើរ»។ ដូច្នេះ ស្តេច និង​ហាម៉ាន​ក៏​យាង និង​អញ្ជើញ​ទៅ​ចូល​រួម​ពិធី​ជប់​លៀង ដែល​ព្រះ​នាង​អេសធើរ​បាន​រៀបចំ​ថ្វាយ។ កាល​កំពុង​សោយ​ស្រា ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ព្រះ​នាង​អេសធើរ​ថា៖ «តើ​ព្រះ‌នាង​ចង់​បាន​អ្វី? យើង​នឹង​ប្រទាន​ឲ្យទាំង​អស់ តើ​ព្រះ​នាង​មាន​សំណូម​អ្វី? ទោះ​បីជា​នគរ​មួយ​ចំហៀង​របស់​យើង​ក៏​ដោយ ក៏​យើង​សម្រេច​ឲ្យ​ដែរ»។ ព្រះ​នាង​អេសធើរ​ទូល​ថា៖ «សំណូម​របស់​ខ្ញុំ​ម្ចាស់ និង​សេចក្ដី​ដែល​ខ្ញុំ​ម្ចាស់​ចង់​បាន​គឺ ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹងខ្ញុំ​ម្ចាស់ ហើយ​ប្រសិន​បើ​ព្រះ​ករុណា​សព្វ​ព្រះ​ហឫទ័យ​នឹង​ប្រោស​ប្រទាន​ដល់​ខ្ញុំ​ម្ចាស់ តាម​សំណូម​ដែល​ខ្ញុំ​ម្ចាស់​ចង់​បាន សូម​ព្រះ‌ករុណា និង​លោក​ហាម៉ាន ស្ដេច​យាង និង​អញ្ជើញ​ចូល​រួម​ពិធី​ជប់​លៀង ដែល​ខ្ញុំ​ម្ចាស់​នឹង​រៀបចំ​ថ្វាយ​នៅ​ថ្ងៃ​ស្អែក​ទៀត ហើយ​ពេល​នោះ ខ្ញុំ​ម្ចាស់​នឹងទូល​ថ្វាយ​ព្រះ‌ករុណា អំពី​សំណូមរបស់​ខ្ញុំ​ម្ចាស់ »។ នៅ​ថ្ងៃ​នោះ ហាម៉ាន​ក៏​ចេញ​ទៅ​ដោយ​មាន​ចិត្ត​ត្រេក​អរ ហើយ​រីក‌រាយ។ ប៉ុន្ដែ កាល​ហាម៉ាន​ឃើញ​ម៉ា‌ដេកាយ​នៅ​មាត់​ទ្វារ​រាជ‌វាំង ដែល​មិន​ឈរ​ឡើង ឬ​ឱន​គោរព​នៅ​មុខ​ខ្លួន នោះ​លោក​មាន​ពេញ​ដោយ​កំហឹង​ចំពោះ​ម៉ា‌ដេកាយ។ ប៉ុន្តែ ហាម៉ាន​ទប់​ចិត្ត ហើយ​ត្រឡប់​ទៅ​ផ្ទះ រួច​ចាត់​គេ​ឲ្យ​ទៅ​ហៅ​មិត្ត​សម្លាញ់ និង​សេរែស ជា​ប្រពន្ធ​ខ្លួន​មក​ជួប។ ហាម៉ាន​រៀប​រាប់​ប្រាប់​ពួក‌គេ​ពី​ភាព​រុងរឿង​នៃ​ទ្រព្យ​សម្បត្តិ​របស់​លោក ពី​ចំនួន​កូន​ប្រុសៗ​របស់​លោក និង​ពី​កិត្តិយស​ទាំង​ប៉ុន្មាន​ដែល​ស្តេច​បាន​លើក​តម្កើង ហើយ​ពី​ដំណើរ​ដែល​ស្ដេច​តាំង​លោក​ឡើង ខ្ពស់​ជាង​ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី​របស់​ស្ដេច។ ហាម៉ាន​ក៏​ថ្លែង​ទៀត​ថា៖ «សូម្បី​តែ​ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី ក៏​មិន​បាន​បើក​ឲ្យ​អ្នក​ណា​ទៅ​ជា​មួយ​ស្តេច​ក្រៅ​ពី​ខ្ញុំ ដើម្បី​ចូល​រួម​ពិធី​ជប់​លៀង ដែល​ព្រះ‌នាង​បាន​រៀបចំ​នោះ​ឡើយ ហើយ​ថ្ងៃ​ស្អែក ព្រះ‌នាង​ក៏​បាន​អញ្ជើញ​ខ្ញុំ​ទៅ​ជា​មួយ​ស្តេច​ទៀត​ដែរ។ ប៉ុន្តែ ដរាប​ណា​ខ្ញុំ​នៅ​តែ​ឃើញ​ម៉ា‌ដេកាយ ជា​សាសន៍​យូដា​នោះ​អង្គុយ​នៅ​មាត់​ទ្វារ​រាជ‌វាំង នោះ​ស‌គុណ​ទាំង​ប៉ុន្មាន​នេះ​គ្មាន​តម្លៃ​អ្វី​ចំពោះ​ខ្ញុំ​ទេ»។ ពេល​នោះ សេរែស ជា​ប្រពន្ធ​របស់​លោក និង​មិត្ត​សម្លាញ់​ទាំង​ប៉ុន្មាន​របស់​លោក​ក៏​ពោល​ឡើង​ថា៖ «ចូរ​ឲ្យ​គេ​ដំឡើង​បង្គោល​មួយ​កម្ពស់​ហាសិប​ហត្ថ ហើយ​ព្រឹក​ឡើង​ចូល​ទៅ​ទូល​សូម​ស្តេច ដើម្បី​យក​ម៉ា‌ដេកាយ​នេះ​ទៅ​ព្យួរ​ក​នៅ​លើ​បង្គោល​នោះ​ទៅ នោះ​ទើប​លោក​អាច​ទៅ​ចូល​រួម​ពិធី​ជប់​លៀង​ជា​មួយ​ស្តេច​បាន​ដោយ​អំណរ»។ គំនិត​នេះ​ពេញ​ចិត្ត​ហាម៉ាន​ណាស់ ហើយ​លោក​ក៏​ឲ្យ​គេ​ដំឡើង​បង្គោល។

ចែក​រំលែក
អាន នាងអេសធើរ 5

នាងអេសធើរ 5:3-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «មហា‌ក្សត្រិ‌យានី​អេសធើរ​អើយ តើ​ព្រះ‌នាង​មាន​ការ​អ្វី? ព្រះ‌នាង​ចង់​បាន​អ្វី យើង​ប្រទាន​ឲ្យ​ទាំង​អស់ គឺ​ទោះ​បី​មាន​តម្លៃ​មួយ​ចំហៀង​នគរ​ក៏​ដោយ»។ ព្រះ‌នាង​អេសធើរ​ទូល​ស្ដេច​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ សូម​ព្រះ‌ករុណា​យាង​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង ដែល​ខ្ញុំ​ម្ចាស់​រៀបចំ​នៅ​ថ្ងៃ​នេះ ហើយ​ខ្ញុំ​ម្ចាស់​ក៏​សូម​អញ្ជើញ​លោក​ហាម៉ាន​ដែរ»។ ព្រះ‌រាជា​ចេញ​បញ្ជា​ឲ្យ​គេ​ហៅ​លោក​ហាម៉ាន​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង តាម​ការ​អញ្ជើញ​របស់​ព្រះ‌នាង​អេសធើរ។ បន្ទាប់​មក ព្រះ‌រាជា និង​លោក​ហាម៉ាន ក៏​យាង និង​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង ដែល​ព្រះ‌នាង​អេសធើរ​បាន​រៀបចំ។ ក្នុង​ពេល​សោយ​សុរា ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌នាង​អេសធើរ​ថា៖ «តើ​មហា‌ក្សត្រិ‌យានី​ចង់​បាន​អ្វី? យើង​នឹង​ប្រទាន​តាម​សំណូម​ពរ​ទាំង​អស់ គឺ​ទោះ​បី​មាន​តម្លៃ​មួយ​ចំហៀង​នគរ​ក៏​ដោយ ក៏​យើង​ប្រទាន​ឲ្យ​ដែរ»។ ព្រះ‌នាង​អេសធើរ​ទូល​ស្ដេច​វិញ​ថា៖ «តើ​ព្រះ‌ករុណា​ចង់​ជ្រាប​ពី​សំណូម​ពរ ដែល​ខ្ញុំ​ម្ចាស់​ចង់​បាន​ឬ? ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ឆ្លើយ​តប​នឹង​សំណូម​ពរ​របស់​ខ្ញុំ​ម្ចាស់​មែន សូម​ព្រះ‌ករុណា​ព្រម​ទាំង​លោក​ហាម៉ាន ស្ដេច​យាង និង​អញ្ជើញ​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង ដែល​ខ្ញុំ​ម្ចាស់​រៀបចំ​នៅ​ថ្ងៃ​ស្អែក។ ពេល​នោះ ខ្ញុំ​ម្ចាស់​ទូល​ថ្វាយ​ព្រះ‌ករុណា​អំពី​សំណូម​ពរ​របស់​ខ្ញុំ​ម្ចាស់»។ ថ្ងៃ​នោះ លោក​ហាម៉ាន​ចាក​ចេញ​ទៅ ដោយ​មាន​ចិត្ត​ត្រេក​អរ​សប្បាយ រក​អ្វី​ប្រៀប​ស្មើ​ពុំ​បាន។ លោក​ឃើញ​លោក​ម៉ាដេ‌កាយ​នៅ​មាត់​ទ្វារ​វាំង តែ​លោក​ម៉ាដេ‌កាយ​ពុំ​ព្រម​ក្រោក​ឈរ ដើម្បី​ធ្វើ​គារវ‌កិច្ច​ចំពោះ​លោក​ទេ។ ដូច្នេះ លោក​ហាម៉ាន​ខឹង​នឹង​លោក​ម៉ាដេ‌កាយ​ជា​ខ្លាំង។ លោក​ទប់​ចិត្ត ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ លោក​បាន​ឲ្យ​គេ​ហៅ​មិត្ត‌ភក្ដិ​ជិត​ស្និទ្ធ និង​លោក​ស្រី​សេរែស ជា​ភរិយា​មក​ជួប។ លោក​ហាម៉ាន​អួត​ប្រាប់​ពួក​គេ​អំពី​ទ្រព្យ​សម្បត្តិ​ដ៏​ស្ដុក‌ស្ដម្ភ​របស់​លោក ព្រម​ទាំង​ចំនួន​កូន​ប្រុស​ដែល​លោក​មាន និង​កិត្តិយស​ទាំង​ប៉ុន្មាន ដែល​ស្ដេច​ប្រទាន​ឲ្យ​លោក​ធ្វើ​ជា​ប្រមុខ​លើ​មេ​ដឹក​នាំ និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​របស់​ស្ដេច។ លោក​ពោល​ទៀត​ថា៖ «ក្រៅ​ពី​ព្រះ‌រាជា និង​រូប​ខ្ញុំ​ផ្ទាល់ ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ​ពុំ​បាន​អញ្ជើញ​អ្នក​ណា​ផ្សេង​ទៀត ឲ្យ​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ដែល​ព្រះ‌នាង​រៀបចំ​នោះ​ឡើយ។ នៅ​ថ្ងៃ​ស្អែក ព្រះ‌នាង​ក៏​បាន​អញ្ជើញ​ខ្ញុំ ទៅ​ជប់‌លៀង​ជា​មួយ​ព្រះ‌រាជា​ទៀត។ ទោះ​បី​មាន​កិត្តិយស​យ៉ាង​នេះ​ក្ដី ក៏​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ដែរ ដរាប​ណា​ខ្ញុំ​នៅ​តែ​ឃើញ​ម៉ាដេ‌កាយ ជា​ជន‌ជាតិ​យូដា ប្រចាំ​ការ​នៅ​មាត់​ទ្វារ​វាំង»។ លោក​ស្រី​សេរែស ជា​ភរិយា ព្រម​ទាំង​មិត្ត‌ភក្ដិ​ជិត​ស្និទ្ធ​របស់​លោក​ពោល​ថា៖ «ចូរ​ឲ្យ​គេ​ដំ​ឡើង​បង្គោល​មួយ កម្ពស់​ហា‌សិប​ហត្ថ ហើយ​ស្អែក លោក​ទូល​សូម​ព្រះ‌រាជា​ព្យួរ-ក​ម៉ាដេ‌កាយ​ទៅ។ ដូច្នេះ លោក​អាច​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ជា​មួយ​ព្រះ‌រាជា ដោយ​អំណរ​សប្បាយ»។ សំណើ​នេះ​ពេញ​ចិត្ត​លោក​ហាម៉ាន​ណាស់ លោក​ក៏​ឲ្យ​គេ​ដំ​ឡើង​បង្គោល។