នាងអេសធើរ 5:14
នាងអេសធើរ 5:14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ សេរែស ជាប្រពន្ធរបស់លោក និងមិត្តសម្លាញ់ទាំងប៉ុន្មានរបស់លោកក៏ពោលឡើងថា៖ «ចូរឲ្យគេដំឡើងបង្គោលមួយកម្ពស់ហាសិបហត្ថ ហើយព្រឹកឡើងចូលទៅទូលសូមស្តេច ដើម្បីយកម៉ាដេកាយនេះទៅព្យួរកនៅលើបង្គោលនោះទៅ នោះទើបលោកអាចទៅចូលរួមពិធីជប់លៀងជាមួយស្តេចបានដោយអំណរ»។ គំនិតនេះពេញចិត្តហាម៉ានណាស់ ហើយលោកក៏ឲ្យគេដំឡើងបង្គោល។
នាងអេសធើរ 5:14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកស្រីសេរែស ជាភរិយា ព្រមទាំងមិត្តភក្ដិជិតស្និទ្ធរបស់លោកពោលថា៖ «ចូរឲ្យគេដំឡើងបង្គោលមួយ កម្ពស់ហាសិបហត្ថ ហើយស្អែក លោកទូលសូមព្រះរាជាព្យួរ-កម៉ាដេកាយទៅ។ ដូច្នេះ លោកអាចទៅចូលរួមក្នុងពិធីជប់លៀងជាមួយព្រះរាជា ដោយអំណរសប្បាយ»។ សំណើនេះពេញចិត្តលោកហាម៉ានណាស់ លោកក៏ឲ្យគេដំឡើងបង្គោល។
នាងអេសធើរ 5:14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះសេរែស ជាប្រពន្ធលោក នឹងពួកសំឡាញ់ទាំងប៉ុន្មានក៏និយាយឡើងថា ត្រូវឲ្យគេដំឡើងឈើកំពស់៥០ហត្ថ រួចដល់ព្រឹកឡើង ឲ្យចូលទៅទូលសូមច្បាប់ស្តេច ដើម្បីយកម៉ាដេកាយនេះទៅចងកព្យួរទៅ ដូច្នេះ លោកនឹងចូលទៅពិសាលៀងជាមួយនឹងស្តេច ដោយអំណរបាន ដំណើរនោះបានពេញចិត្តដល់ហាម៉ាន លោកក៏ឲ្យគេដំឡើងឈើសំរាប់ព្យួរនោះឡើង។