នាងអេសធើរ 4:4-5
នាងអេសធើរ 4:4-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលពួកស្ត្រីបម្រើ និងពួកមហាតលិករបស់ព្រះនាងអេសធើរ ចូលមកទូលព្រះនាង ព្រះនាងមានសេចក្ដីថប់ព្រួយជាខ្លាំង។ ព្រះនាងក៏ឲ្យគេយកសម្លៀកបំពាក់ទៅជូនម៉ាដេកាយ ដើម្បីឲ្យគាត់បានផ្លាស់សំពត់ធ្មៃចេញ តែគាត់មិនព្រមទទួលទេ។ ពេលនោះ ព្រះនាងអេសធើរក៏ហៅហាថាក់ ជាមហាតលិករបស់ស្តេច ដែលទ្រង់បានតម្រូវឲ្យបម្រើព្រះនាង រួចបញ្ជាឲ្យគាត់ទៅជួបម៉ាដេកាយ ដើម្បីសួរឲ្យដឹងពីរឿងនោះ និងពីហេតុដែលលោកធ្វើដូច្នេះ។
នាងអេសធើរ 4:4-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកស្ត្រីបម្រើ និងមហាតលិករបស់ព្រះនាងអេសធើរ បាននាំដំណឹងនេះ មកទូលថ្វាយព្រះនាង ហើយព្រះមហាក្សត្រិយានីរន្ធត់ព្រះហឫទ័យពន់ប្រមាណ។ ព្រះនាងឲ្យគេយកសម្លៀកបំពាក់ទៅជូនលោកម៉ាដេកាយ ជំនួសបាវដែលលោកស្លៀកជាប់នឹងខ្លួន តែលោកម៉ាដេកាយពុំព្រមទេ។ ពេលនោះ ព្រះនាងអេសធើរបានហៅលោកហាថាក់ ជាមហាតលិក ដែលព្រះរាជាឲ្យមកនៅបម្រើព្រះនាង។ ព្រះនាងបញ្ជាគាត់ឲ្យទៅសួរលោកម៉ាដេកាយ អំពីមូលហេតុដែលជំរុញឲ្យលោកធ្វើបែបនេះ។
នាងអេសធើរ 4:4-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពួកស្រីបំរើ នឹងពួកភ្នាក់ងាររបស់អគ្គមហេសី នាងអេសធើរ ក៏មកទូលសេចក្ដីនោះដល់ព្រះនាង ដូច្នេះ ព្រះនាងមានសេចក្ដីថប់ព្រួយជាខ្លាំង ក៏ផ្ញើសំលៀកបំពាក់ទៅជូនដល់ម៉ាដេកាយ ដើម្បីឲ្យគាត់បានផ្លាស់សំពត់ធ្មៃចេញ តែគាត់មិនព្រមទទួលទេ អេសធើរក៏ហៅហាថាក់ ជាភ្នាក់ងាររបស់ស្តេច ដែលទ្រង់បានដំរូវឲ្យបំរើព្រះនាងមកបង្គាប់ឲ្យទៅឯម៉ាដេកាយ ដើម្បីនឹងសួរឲ្យដឹងពីរឿងនោះ ហើយពីហេតុអ្វីបានជាកើតដូច្នេះ