នាងអេសធើរ 4:15-17

នាងអេសធើរ 4:15-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ព្រះ​នាង​អេសធើរ​ក៏​ប្រាប់​គេ​ឲ្យ​ទៅ​ជម្រាប​ម៉ា‌ដេកាយ​ថា៖ «សូម​ទៅ​ប្រមូល​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​ឃើញ​មាន​នៅ​ក្រុង​ស៊ូសាន ឲ្យ​ប្រជុំ​គ្នា​តម​អាហារ​សម្រាប់​ខ្ញុំ កុំ​ឲ្យ​បរិ‌ភោគ​អ្វី​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​រវាង​បី​ថ្ងៃ ឯ​ខ្ញុំ និង​ពួក​ស្ត្រី​បម្រើ​របស់​ខ្ញុំ ក៏​នឹង​តម​អាហារ​ដែរ។ បន្ទាប់​មក ខ្ញុំ​នឹង​ចូល​ទៅ​គាល់​ស្តេច ដែល​ជា​ការ​ខុស​ច្បាប់ ហើយ​បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅ​ចុះ»។ ម៉ា‌ដេកាយ​ក៏​ទៅ​ធ្វើ​តាម​គ្រប់​សេចក្ដី ដែលព្រះ​នាង​អេសធើរ​បាន​បង្គាប់។

ចែក​រំលែក
អាន នាងអេសធើរ 4

នាងអេសធើរ 4:15-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ព្រះ‌នាង​អេសធើរ​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​ម៉ាដេ‌កាយ​ថា៖ «សូម​អញ្ជើញ​ទៅ​ប្រមូល​ជន‌ជាតិ​យូដា​ទាំង​អស់​នៅ​ក្រុង​ស៊ូសាន ឲ្យ​តម​អាហារ​សម្រាប់​ខ្ញុំ ក្នុង​រវាង​បី​ថ្ងៃ គឺ​ទាំង​ថ្ងៃ ទាំង​យប់ មិន​ត្រូវ​បរិភោគ ឬ​ផឹក​អ្វី​ឡើយ។ រីឯ​ខ្ញុំ និង​ស្ត្រី​បម្រើ​របស់​ខ្ញុំ ក៏​តម​អាហារ​ដែរ។ ខ្ញុំ​នឹង​ទៅ​គាល់​ស្ដេច ទោះ​បី​ខុស​ច្បាប់​ក៏​ដោយ បើ​ខ្ញុំ​ត្រូវ​វិនាស នោះ​ឲ្យ​វិនាស​ទៅ​ចុះ»។ លោក​ម៉ាដេ‌កាយ​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌នាង​អេសធើរ​បង្គាប់។

ចែក​រំលែក
អាន នាងអេសធើរ 4