នាងអេសធើរ 4:15-16
នាងអេសធើរ 4:15-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ព្រះនាងអេសធើរក៏ប្រាប់គេឲ្យទៅជម្រាបម៉ាដេកាយថា៖ «សូមទៅប្រមូលពួកសាសន៍យូដាទាំងអស់ ដែលឃើញមាននៅក្រុងស៊ូសាន ឲ្យប្រជុំគ្នាតមអាហារសម្រាប់ខ្ញុំ កុំឲ្យបរិភោគអ្វីទាំងយប់ទាំងថ្ងៃ ក្នុងរវាងបីថ្ងៃ ឯខ្ញុំ និងពួកស្ត្រីបម្រើរបស់ខ្ញុំ ក៏នឹងតមអាហារដែរ។ បន្ទាប់មក ខ្ញុំនឹងចូលទៅគាល់ស្តេច ដែលជាការខុសច្បាប់ ហើយបើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ»។
នាងអេសធើរ 4:15-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ព្រះនាងអេសធើរចាត់គេឲ្យទៅជម្រាបលោកម៉ាដេកាយថា៖ «សូមអញ្ជើញទៅប្រមូលជនជាតិយូដាទាំងអស់នៅក្រុងស៊ូសាន ឲ្យតមអាហារសម្រាប់ខ្ញុំ ក្នុងរវាងបីថ្ងៃ គឺទាំងថ្ងៃ ទាំងយប់ មិនត្រូវបរិភោគ ឬផឹកអ្វីឡើយ។ រីឯខ្ញុំ និងស្ត្រីបម្រើរបស់ខ្ញុំ ក៏តមអាហារដែរ។ ខ្ញុំនឹងទៅគាល់ស្ដេច ទោះបីខុសច្បាប់ក៏ដោយ បើខ្ញុំត្រូវវិនាស នោះឲ្យវិនាសទៅចុះ»។
នាងអេសធើរ 4:15-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ អេសធើរក៏បង្គាប់ ឲ្យគេទៅជំរាបម៉ាដេកាយថា សូមទៅប្រមូលពួកសាសន៍យូដា ដែលនៅក្រុងស៊ូសានឲ្យប្រជុំគ្នាតមអត់ឲ្យខ្ញុំ កុំឲ្យបរិភោគអ្វីទាំងយប់ទាំងថ្ងៃអស់រវាង៣ថ្ងៃ ឯខ្ញុំ នឹងពួកស្រីបំរើរបស់ខ្ញុំ ក៏នឹងតមដូច្នោះដែរ យ៉ាងនោះ ខ្ញុំនឹងចូលទៅគាល់ស្តេច ដែលជាការខុសច្បាប់ ហើយបើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ